ព័ត៌មានអន្តរជាតិ ៖ មនុស្សយ៉ាងហោចណាស់  ១១ រូប  ត្រូវបានស្លាប់បាត់បង់ជីវិត  ខណៈពេលដែល  ៧០ នាក់ផ្សេងទៀតបានរងរបួស  បន្ទាប់ពីរថយន្តផ្ទុកទៅដោយកាំជ្រួ​ច  បានផ្ទុះកាលពីថ្ងៃសុក្រកន្លងទៅ ពោលគឺភាគកណ្តាលទីក្រុងម៉ិចស៊ិក នេះបើយោងតាមសេចក្តីរាយការណ៍   របស់ទំព័រសារព័ត៌មានបរទេស  CNN  ដែលទើបតែបានចេញផ្សាយនាវេលាប៉ុន្មានម៉ោងមុននេះ។

width=449

លើសពីនេះទៅទៀត  ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា​  មូលហេតុដែលបានធ្វើអោយកើតមានឡើង   នូវសោកនាដកម្មដ៏គួរអោយរន្ធត់មួយនេះ  ក៏ព្រោះតែកាំជ្រួចបាញ់ខុសគោលដៅមួយ បានរេមកបាញ់ចំឡានដែលផ្ទុកទឹកដោយកាំជ្រួចមួយនេះ ហើយក៏បានផ្ទុះឆេះតែម្តង។

ដោយឡែក ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច ដោយបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីធ្វើការសង្គ្រោះជាបន្ទាន់៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN