ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ    អោយដឹងថា  បុរសដែលជាជនរងគ្រោះម្នាក់ និយាយពីថាហួសចិត្តនោះ  ខណៈពេលដែលចាញ់កលល្បិចរបស់ជនឆរបោកពីររូប  ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា  បន្ទាប់ពីប្តីប្រពន្ធពីររូបនេះ  បានលេងឆាកល្ខោនឆ្ពិនភ្នែកដ៏វិសេសមួយ  នោះគឺ  ស្រ្តីជាភរិយាដោះសម្លៀកបំពាក់    រួចចុះទៅហែលទឹកអាក្រាតកាយ  ក្នុងអាងហែលទឹករបស់ជនរងគ្រោះ     ខណៈពេលដែលបុរសជាស្វាមីរបស់នារីអាក្រាតកាយរូបនេះ  ឆ្លៀតឱកាសទៅលួចរបស់របរមានតម្លៃ នៅក្នុងផ្ទះជនរងគ្រោះ។

width=441

គួរបញ្ជាក់ផងដែរថា  បុរសដែលជាជនរងគ្រោះរូបនោះ មានឈ្មោះ Stephen Amaral  វ័យ ៥៤ ឆ្នាំជាពលរដ្ឋរស់នៅក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក ត្រូវបានគូស្វាមីភរិយាមួយគូ ដែលជាជនឆរបោកនោះ បោកប្រាស់បានសម្រេច បន្ទាប់ពីពួកគេបានប្រើយុទ្ធវិធីខាងលើនេះ  ក្រោយពីគាត់បានអនុញ្ញាតអោយពួកគេចូលផ្ទះរបស់ខ្លួន ខណៈគូស្វាមីភរិយាមួយគូ ស្នើសុំប្រើអាងហែលទឹករបស់គាត់ ស្របពេលដែលមានអាកាសធាតុក្តៅនោះ។

អ្វីដែលនឹកស្មានមិនដល់នោះគឺថា អំឡុងពេលនៃការអង្គុយរង់ចាំរយៈពេល ២០ នាទី  នៅក្បែរអាងហែលទឹក      ខណៈពេលដែលមាននារីម្នាក់នោះ  ហាលលេងទាំងអាក្រាតកាយ បុរសជាស្វាមីក៏ឆ្លៀតនៅក្នុងឱកាសនេះ  ដើម្បីចេញយុទ្ធនាការប្រមូលវត្ថុមានតម្លៃចេញពីក្នុងផ្ទះជនរងគ្រោះ ក្រោម លេសដោះសា ដើរចេញទៅជក់បារី។

width=433

ក្រោយមក  បន្ទាប់ពីមានការភៀសខ្លួនបាត់ស្រមោលបានសម្រេចរបស់ពួកគេ ទើបលោកStephen    បានដឹងថា  លោកត្រូវបានគេទាំងពីរនាក់ឆរបោក និងលួចរបស់មានតម្លៃមួយចំនួន   ។  យ៉ាងណាមិញ   ក្រុមមន្រ្តីប៉ូលីស  ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត  ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនឆរបោកទាំងពីររូបនោះបន្ទាប់ពីមានការប្តឹងពីសំណាក់ជនរងគ្រោះ លោក Stephen ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ