ក្រុមទាំងពីរបានបង្ហាញនូវការប្រកួតមួយដែលធ្វើឲ្យទស្សនិកជន ជក់ចិត្តទស្សនាយ៉ាងខ្លាំងជាមួយនឹងឱកាសស៊ុតបាល់បញ្ចូលទីទៅវិញទៅមកយ៉ាងច្រើន។

ការមានប្រៀបលេងនៅក្នុងទឹកដីរបស់ខ្លួន ក្រុមកីឡាករជំរើសជាតិប៉ូឡូញបានជ្រើសរើសទំរង់លេងវាយសំរុកទៅលើក្រុមជើងខ្លាំងរុស្ស៊ី។ ដូច្នេះហើយនៅនាទីទី37 មហិច្ឆិតាចង់បានបីពិន្ទុរបស់ក្រុមម្ចាស់ផ្ទះបានធ្វើឲ្យមានឥទ្ធិពលមិនល្អ នៅពេលដែលកីឡាករ Alan Dzagoev ខាងរុស្ស៊ីរកបានគ្រាប់បាល់នាំមុខ។

/

ការរកបានគ្រាប់បាល់ស្មើរបស់ក្រុមម្ចាស់ផ្ទះ

ក្រោយម៉ោងសំរាក ល្បឿននៃការប្រកួតមានសន្ទុះកាន់តែលឿនឡើង ឱកាសស៊ុតបាល់បញ្ចូលទីក៏មានច្រើនសំរាប់ក្រុមទាំងពីរ។ នៅនាទីទី57 ខ្សែបំរើ Blaszczykowski បានរកគ្រាប់បាល់បានមួយគ្រាប់សំរាប់ក្រុមម្ចាស់ផ្ទះ។ ចប់ការប្រកួតក្រុមទាំងពីរទទួលបានលទ្ធផល 1-1 ដោយទទួលបានមួយក្រុម មួយពិន្ទុ៕

Video Highlight Goals ប៉ូឡូញ និងរុស្ស៊ី

លទ្ធផល៖ ប៉ូឡូញ-រុស្ស៊ី (1-1)រកបានគ្រាប់បាល់៖ Dzagoev (37), Blaszczykowski (57)កីឡាករចូលប្រកួតប៉ូឡូញ: Tyton - Piszczek, Wasilewski, Perquis, Boenisch - Dudka, Polanski, Blaszczykowski, Murawski, Obraniak - Lewandowski រុស្ស៊ី: Malafeev - Anyukov, Ignashevich, A Berezutskiy, Zhirkov - Shirokov, Denisov, Zyryanov - Dzagoev, Kerzhakov, Arshavin.

ដោយ៖ ណាណូប្រភព៖ 24h