ថ្មីៗនេះរូបថតនិង ព័តមានលំអិតអំពី ការប្រកួតបវរកញ្ញាកូរ៉េ ត្រូវបានគេផ្សាយចរាចរពេញទូទាំងពិភពលោក ។ អ្វីដែលធ្វើអោយមានការភ្ញាក់ផ្អើលបំផុតនោះ គឺបេក្ខនារីវគ្គផ្តាច់ព្រាត់ចុងក្រោយទាំង ២០ រូប មានទំរង់មុខមាត់ ស្រដៀងគ្នាទាំងអស់ ធ្វើអោយមានការលំបាកដល់គណកម្មការយ៉ាងខ្លាំង ។
ជាទូទៅយើង អាចកំណត់សំគាល់មនុស្សម្នាក់តាម ទំរង់មុខមាត់ខុសៗគ្នា ដូចជា ចង្កា ច្រមុះភ្នែក មាត់ ជាដើមហើយ អ្នកណាដែលមិនសូវមានសម្រស់ក្នុងចំនុចណាមួយ យើងពិតជាអាចមើលឃើញយ៉ាងច្បាស់ ។ តែនារីទាំង ២០ រូប នេះមានមុខមាត់ស្រដៀងគ្នាពេក ឬអាចនិយាយបានថា ពួកនាងចេញពីពុម្ពតែមួយ ។ គេសង្ស័យថានេះ ជាលទ្ធផលនៃការ វះកាត់កែសម្ផស្ស ដែលពួកគេបានធ្វើមុនពេលចូលរួមប្រកួត ព្រោះប្រទេសកូរ៉េជំនាញក្នុងការ វះកាត់កែសម្ផស្សយ៉ាងខ្លាំង ៕



ដោយ ៖ លីលីប្រភព ៖ k14