យ៉ាងហោចណាស់មានមនុស្សស្លាប់ម្នាក់ និងរងរបួស ១១៧នាក់ខណៈដែលរថភ្លើងដឹកអ្នកដំណើរបានបុកគ្នានៅឯក្រុង Amsterdam ប្រទេស ហូឡង់កាលពីថ្ងៃទីសៅរ៍កន្លងទៅ។
/

គ្រោះថ្នាក់នេះបានកើតឡើងនៅក្បែរ Sloterdijk​ ដែលជាតំបន់ភាគខាងលិចរបស់ទីក្រុង Amsterdam ។ ហេតុការណ៍នេះបានធ្វើអោយដំណើរតាមរថភ្លើងពី Amsterdam និងThe Hague រួមជាមួយនឹងព្រលានយន្ដហោះ Schiphol ត្រូវផ្អាកដំណើរការមួយរយៈ។

យោងតាមសេចក្ដីរាយការណ៍ពីប្រភពនានាបានអោយដឹងថា ក្នុងចំណោមអ្នករងរបួសគឺមានចំនួន ៤០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំណែកអ្នកដែលបានស្លាប់ក្នុងហេតុការណ៍នេះគឺលោកយាយម្នាក់ដែលមានអាយុ ៦៨ឆ្ន។

ដោយសារតែមានអ្នករងរបួសធ្ងន់រហូតដល់ ៤០នាក់ គេសន្និដ្ឋានថា ចំនួននាក់ស្លាប់នឹងអាចកើនឡើងច្រើនជាងនេះ៕ 

 

ដោយ ៖ សូរីយ៉ាប្រភព ៖ Reuters, AP,YT