តារាល្បីឈ្មោះ Zhou Xun , Gillian Chung(Ah Gill), និង Isabella Leong ជាដើម ត្រូវបានគេកត់ឈ្មោះចូលក្នុងបញ្ជីមួយស្ដីពី តារាស្រីចិន ដែលពិបាករកប្ដីបំផុត។
Isabella Leong

តារាបង្ហាញម៉ូដ Isabella Leong ដ៏សិចស៊ីនេះ ធ្លាប់ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលបង្ហាញរូបថតកំពុងគេងលក់ជាមួយបុរសម្នាក់។ រូបថតដ៏មានសេចក្ដីសុខនោះ បានធ្វើអោយនាងបាត់បង់បុរសជាទីស្រឡាញ់ ដែលមានរូបសង្ហារ ល្បីឈ្មោះម្នាក់។
វាប្រាកដណាស់ថានឹងមិនមានបុរសណាម្នាក់ហ៊ានគេងជាមួយនាងទៀតទេពួកគេខ្លាចត្រូវបានគេថតរូប និងបង្ហាញនៅលើ blog ដូចមុន។
Gillian Chung(Ah Gill)

រឿងអាស្រូវជាមួយ Edison Chen បានបណ្ដាលអោយ រូបភាពរបស់ Gillian Chung(Ah Gill) ដែលធ្លាប់ថ្លៃថ្នូត្រូវប្រែ ពណ៌។ បើទោះជាខំប្រឹង ប៉ុន្ដែ នាងនឹងមិនអាចស្វែងរកបុរសណាម្នាក់ធ្វើជាគូអនាគតបាននោះទេ។
Lily Hsiao / Suzanne Xiao

ធ្លាប់ជាតារាសំដែងដ៏មានក្ដីសង្ឃឹម ប៉ុន្ដែ Lily Hsiao / Suzanne Xiao ញៀនថ្នាំ និងត្រូវបានចាប់ខ្លួនបញ្ជូនចូលក្នុងមន្ទីរកែប្រែ ជាច្រើនលើក ប៉ុន្ដែមិនអាចជួយបាន។ សូមសួរថា អ្នកហ៊ានចូលស្ដីនាងមកធ្វើជាប្រពន្ធដែរអត់?
Rosamund Kwa (关之琳)

Rosamund Kwa គឺជាស្រីស្អាតរបស់ហុងកុង ប៉ុន្ដែ ព័ត៌មានស្ដីពីនាង ដែលត្រូវបានចុះផ្សាយនៅលើទំព័រកាសែត ភាគច្រើនគឺរឿងអាស្រូវជាមួយអ្នកមាន។ នាងត្រូវបានគេ អោយឈ្មោះថាព្រានសេដ្ឋី។Annie

Annie គឺជានារីម្នាក់ដែលមានភាពឆ្លាតវៃ មានចំណេះដឹងខ្ពស់ ប៉ុន្ដែដោយសារតែ នាងធ្លាប់មានចំហាយ ម្ដង បណ្ដាលអោយគ្រួសាររបស់នាងត្រូវបែកបាក់។ ដូច្នេះ ប្រហែលជាមិនមានបុរសណាមួយ ចង់បាននាងទៀតទេ ទោះជានាងមានសម្រស់ស្អាតបែបនេះក៏ដោយ។Shu Qi (舒淇)

បច្ចុប្បនន្ន Shu Qi គឺជាតារាមួយរូប ដែលត្រូវបានសារព័ត៌មានជាច្រើនសរសើរ ទាំងចំណេះដឹងទាំងសម្រស់ ប៉ុន្ដែ នាងពិបាកក្នុងការលុបចោលនូវអតីតកាល ដែលនាងធ្លាប់សំដែងក្នុងរឿងសិច ពេលនាងចាប់ផ្ដើមចូលសិល្បៈដំបូង។
Zhou Xun (周迅)

មានមនុស្សមួយចំនួនយល់ថា Zhou Xun (周迅) គឺជាតារាសំដែងដ៏មានសម្រស់ និងមានស្នាដៃប៉ុន្ដែ បើនិយាយពីរឿងមនោសញ្ចេតនាវិញ នាងហាក់ដូចជាកុមារីដែលទើបចូលរៀនមតេយ្យ។មូលហេតុដែលនាងត្រូវបានគេថាអោយដូច្នេះ គឺដោយសារតែ នៅរៀងរាល់ពេលបានបញ្ចប់ការថតខ្សែភាពយន្ដមួយរឿងៗ នាងតែងមានប្រុសស្នេហ៍ថ្មី។ក្រៅពីតារាខាងលើ ក៏នៅមានតារាស្រីមួយចំនួនទៀតដែលត្រូវបានគេចាត់ថា ជានារីពិបាករកប្ដី ក្នុងនោះមានដូចជា នាង Isabella Leong (梁洛施), Huang Yi | (黄奕) និង Chris Lee(李宇春) ។ល។
ដោយ ៖ សូរីយ៉ាប្រភព ៖ zing