អាមេរិក៖ តាមការអោយដឹងពីទស្សនាដ្ដីរថយន្ដ ប្រចាំសហរដ្ឋអាមេរិក ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា រថយន្ដ Cadillac XTS ពេលនេះ ហាក់បីដូចជាមានការទាក់ទាញយ៉ាងច្រើន ពីសំណាក់អតិថិជន ដែលនិយមលែងម៉ូត និងប្ដូរស៊េរីរថយន្ដ ហើយជាពិសេសគឺក្នុងឆ្នាំថ្មី ២០១៣ នេះតែម្ដង។

width=457

Cadillac XTS ត្រូវបានផលិតឡើងដោយក្រុមហ៊ុន LA Auto ប្រចាំក្នុងទីក្រុង Los Angelos សហរដ្ឋអាមេរិក។ បើតាមការអោយដឹងពីក្រុមហ៊ុនថា​ រថយន្ដនេះ ត្រូវបានកែច្នៃ អោយមានលក្ខណៈ ស្ដង់ដាថ្មី ពោលគឺតាំងពីការរចនាពណ៌ រាង និងកម្លាំងម៉ាស៊ីនផងដែរ។

width=457

ជាមួយនឹកម្លាំងម៉ាស៊ីន ៣០០សេះ រាងហាប់មាំល្អ ដែលមានការធានានូវការបើកបរ ក្នុងផ្លូវជិតឆ្ងាយ រថយន្ដនេះ​ ហាក់បីដូចជាទទូលបានការគាំទ្រច្រើន ពីសំណាក់អតិថិជនក្នុង និងក្រៅប្រទេស។

width=457

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្ដនូវតែ មានសង្ឃឹមយ៉ាងមុតមាំថា ក្នុងឆ្នាំក្រោយៗទៀត រថយន្ដនេះនូវតែអាចទាក់ទាញ អតិថិជនកាន់តែច្រើនចូលមកទិញទៅប្រើប្រាស់។ តម្លៃរថយន្ដគឺ ៤៨,០០០ដុល្លារ៕

ដោយ៖ វត្ដីប្រភព៖ carmagezine