ជំងឺដំបៅមាត់គឺជាប្រភេទជំងឺម្យ៉ាង មានរោគសញ្ញាជាដំបៅតូចៗ ដែលកើតមាននៅក្នុងមាត់ បបូរមាត់ ថ្ពាល់ បំពង់ក និងនៅលើអណ្តែតរបស់អ្នក។ តើលោកអ្នកមានវិធីព្យាបាលជំងឺដំបៅមាត់ដែរឬទេ?

ខាងក្រោមនេះ គឺជាវិធីព្យាបាលជំងឺដំបៅមាត់ ឱ្យជាសះស្បើយ ដោយវិធីធម្មជាតិងាយៗ។

/

វិធីទី១៖ សូមយកម្ស៉ៅរមៀតម៉ដ្ឋ ១ភាគ៤  នៃស្លាបព្រាកាហ្វេ  លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មកលាបនៅលើដំបៅទុករយៈពេល ១៥ ទៅ២០នាទីជាការសេ្រច។

មួយវិញទៀត អ្នកក៏អាចប្រើប្រាស់ទឹក ១ស្លាបព្រាកាហ្វេ លាបនៅជុំវិញកន្លែងមានដំបៅនោះដើម្បីបំបាត់ការហើម និង ឈឺចាប់។

វិធីទី២៖ សូមយកទឹកជ័រប្រទាលកន្ទុយក្រពើលាបដោយផ្ទាល់នៅលើមាត់កន្លែងមានដំបៅ។ សូមព្យាបាលតាមវិធីនេះ ឱ្យបានរយៈពេល ៣ទៅ៤ថ្ងៃ ដំបៅក្នុងមាត់របស់អ្នកនឹងបានជាសះស្បើយ។

វិធីផ្សេងទៀត អ្នកអាចលាងសំអាតមាត់របស់អ្នកជាមួយនឹងទឹកជ័រប្រទាលកន្ទុយក្រពើ ឱ្យបាន ៣ទៅ ៤ដង ក្នុង​ ១ថ្ងៃ ជាការសេ្រច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies