យល់ដឹង៖ នៅពេលដែល ក្រុមបុរសបានលឺ សម្លេងចេញពីមាត់នារីម្នាក់ ដ៏ស្រស់ស្អាត បានបបួលខ្លួន គេងជាមួយ គឺបានធ្វើអោយបុរសៗទាំងនេះ មានការចម្លែកចិត្ដ និងក្ដុកក្ដួលយ៉ាងខ្លាំង ដោយអ្នកខ្លះ បានឆ្លើយយល់ព្រម យ៉ាងញាប់បំផុត។

ទោះបីជាគេមិនបានប្រាប់ពីទីកន្លែងច្បាស់ ក៏ដោយ ក៏គេដឹងថា នារីដែលបានបបួលក្រុមបុរសទៅគេងជាមួយ (រួមភេទ) នោះ គឺមានឈ្មោះ Andrea មានរូបរាងស្អាតបាត និងស្រស់ស្រាយទៀតផង។ Andrea បាននិយាយថា នេះជាការធ្វើពិសោធន៍ ទៅលើក្រុមបុរសៗប៉ុណ្ណោះ ឬគេអោយឈ្មោះថា Social experiment ព្រោះក្នុងនោះ គេបានសាកសួរពីបុរស ដែលមានគូស្នេហ៍ និងបុរស ដែលបានដើរជាមួយកូនស្រីផងដែរ។


ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមបុរសចំនួន ៧នាក់ក្នុង ចំណោម ១៤នាក់ ដែលនាងបានបបួលគេងជាមួយ បានទៅជាមួយនាងដែរ។ នោះមានន័យថា នាងទទួលបានយោគជ័យច្រើន ក្នុងការធ្វើពិសោធន៍នេះ។ នេះជាវីដេអូឃ្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ dailymail