ស្រី្តម្នាក់បានស្រែកទ្រហោយំ ក្រោយពីនាងបានកៀបជើងជាប់និងរថភ្លើង។ បើតាមសម្តីស្រ្តីម្នាក់ផ្សេងទៀតបានអោយដឹងថា ជើងរបស់នារីម្នាក់នោះបានកៀបជាប់និងរថភ្លើងជាមួយនិងចន្លោះថ្ម។

រឿងហេតុនេះ បានកើតឡើងកាលពីថ្ងៃសុក្រ វេលាម៉ោងប្រមាណជាង ៥:៣០ នាទីល្ងាចនៅឯស្ថានីយរថភ្លើង Bugis ។ ស្រ្តីជាសាក្សីបាននិយាយបន្តថា៖​ ខ្ញុំបានលឺសំលេងមនុស្សស្រែកដូច្នេះខ្ញុំក៏ត្រលប់មកមើល ហើយក៏បានឃើញថាមានស្រី្តម្នាក់កំពុងស្រែកយំ ខណៈដែលជើងរបស់នាងបានកៀបជាប់។ ខ្ញុំព្យាយាមប្រាប់ដល់អ្នកផ្សេងទៀត ដើម្បីអោយពួកគេហៅក្រុមអ្នកជួយសង្រ្គោះ។

width=452

width=453

ខ្ញុំព្យាយាមលួងលោមស្រ្តីម្នាក់នោះ ស្របពេលដែលនាងកំពុងយំ ហើយក៏មានក្មេង២នាក់ផ្សេងទៀត ក៏កំពុងយំដូចគ្នា។ ខ្ញុំក៏ដឹងមិនច្បាស់ដែរថា ស្រ្តីរូបនេះស្គាល់ក្មេង២នាក់នោះឬយ៉ាងណា? ស្រ្តី ២ នាក់ផ្សេងទៀតក៏កំពុងជួយ និងលួងលោមដែលត្រូវបានគេស្គាល់ថា ជាមិត្តរបស់ស្ដ្រីរងគ្រោះ។ ៥ នាទីក្រោយមក នាងក៏ត្រូវបានគេជួយសង្រ្គោះ៕

 

ដោយ ៖ មង្គលប្រភព ៖ singaporeseen