អន្តរជាតិ អគ្គីភ័យដ៏កំណាច ឆាបឆេះអាគារមន្ទីរពេទ្យមួយកន្លែង​  នៅភាគខាងត្បូងតៃវ៉ាន់ ប្រល័យជីវិតអ្នកជម្ងឺយ៉ាងអណោចអធមចំនួន ១២ នាក់ ស្របពេលដែល ៦០ នាក់ផ្សេងទៀត បានរងរបួស  នេះបើយោងតាមរបាយការណ៍សារព័ត៌មានប្រទេសចិន  chinadaily ដែលបាន ចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ។

width=473

គួរបញ្ជាក់ផងដែរថា អគ្គ៏ភ័យដ៏កំណាចប្រល័យអាយុជីវិតមួយនេះ​ បានកើតឡើងកាលពីព្រឹកម្សិលមិញនេះ ពោលគឺនៅព្រឹកថ្ងៃអង្គារ  ទី២៣ ខែតុលា ឆ្នាំ២០១២ ​ វេលាម៉ោងប្រមាណជាង ៣ ទាបភ្លឺ ភាគខាងត្បូងប្រទេសតៃវ៉ាន់។

width=474

លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មានដដែលក៏បានបញ្ជាក់បន្ថែមអោយដឹង ផងដែរថា មូលហេតុដែលបានបណ្តាលអោយកើតមានឡើងនូវអគ្គីភ័យនេះមិនទាន់បានដឹង ច្បាស់នៅឡើយទេ   ខណៈពេលដែលភ្នាក់ងារមានសមត្តកិច្ច  កំពុងតែធ្វើការតាមដានស៊ើប អង្កេត៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily