ញ៉ូវសេឡេន ៖  បើយោងតាមការដកស្រង់អត្ថបទផ្សាយ  របស់ទំព័រសារព័ត៌មានបរទេសsingaporeseen  ដែលទើបតែបានចេញផ្សាយ កាលពីវេលាប៉ុន្មានម៉ោងមុននេះ  បានគូសបញ្ជាក់អោយដឹងថា នៅឯឆ្នេរសមុទ្រ Pukehina ប្រទេសញ៉ូវសេឡេឯណោះវិញ គ្រោងឆ្អឹងសត្វដ៏ធំ ប្រវែងដល់ទៅ ៩ ម៉ែត្រ ត្រូវបានរកឃើញ ក្រោយពីមានព្បុះភ្លៀងដ៏ធំមួយ។

width=438

គួរបញ្ជាក់ផងដែរថា គ្រោងឆ្អឹងដ៏ធំមួយនេះ មិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់ថា​វាជាពូជសត្វអ្វីនោះនៅឡើយទេ  ស្របពេលដែលជាជំហានដំបូង  វាត្រូវបានគេសន្មត់ថាជាសត្វ ដែលមានជីវិតរស់នៅតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ  បន្ទាប់ពីវាត្រូវបានរកឃើញដោយក្រុមអ្នកជិះកង់ តាមបណ្តោយឆ្នេរ Pukehina ។

width=437

លើសពីនេះ   បើយោងតាមសម្តីជំនាញខាងជីវចម្រុះសមុទ្រ  លោក Anton van Helden បានបញ្ជាក់ថា    គ្រោងឆ្អឹងសត្វដ៏ធំមួយប្រភេទនេះ  វាអាចជាគ្រោងឆ្អឹងសត្វត្រីបាឡែនមួយប្រភេទ ឈ្មោះ Orca បន្ទាប់ពីមានការវិភាគទៅលើព្រុយដែលនៅសេសសល់៕

width=435

ដោយ ៖ ពិសិដ្ឋប្រភព ៖ singaporeseen