ព័ត៌មានអន្តរជាតិ ៖ សមាជិកកងកម្លាំង ៥ រូបត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានឧបទ្ទេវហេតុធ្លាក់យន្តហោះមួយគ្រឿង ភាគខាងត្បូង ប្រទេសអាហ្វហា្គនីស្ថាន នេះបើតាមការអោយដឹងពីជំនួយការសន្តិសុខអន្តរជាតិរបស់អង្គការណាតូ ក៏ដូចជាសេចក្តីរាយកាណ៍របស់គេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយនាវេលាប៉ុន្មានម៉ោងមុននេះ ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីគ្រោះថ្នាក់ធ្លាក់យន្តហោះខាងលើនេះ បានកើតឡើងកាលពីថ្ងៃច័ន្ទកន្លងទៅ ស្របពេលដែលមានឧបទ្ទេវហេតុមួយនេះ គេពុំឃើញមានការសកម្មភាពវាយប្រហារណាមួយ ពីសំណាក់ក្រុមប្រឆាំងនោះទេ ។
គួររំឭកផងដែរថា ចាប់តាំងពីដើមឆ្នាំ ២០១៣ មក សមាជិកកងកម្លាំង ១៨ រូបហើយត្រូវបានស្លាប់បាត់បង់ជីវិត ដែលនៅក្នុងនោះរួមមាន កងកម្លាំងរក្សាសន្តិសុខអាមេរិកពីររូបផងដែរ។ការវាយប្រហាររហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិត ពីសំណាក់ក្រុមឧទ្ទាមត្រូវបានធ្វើឡើងជារឿយៗ បន្ទាប់ពីមានការទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកChuck Hagel មកកាន់ប្រទេសនេះ ចាប់តាំងពីលោកចូលកាន់តំណែងជាផ្លូវការ ខណៈពេលដែលកងកម្លាំងរក្សាសន្តិសុ ខ បានចេញប្រតិបត្តិការរបស់ខ្លួន ក្នុងសង្រ្គាមដ៏រាំរ៉ៃមួយនេះ ដែលបានចាប់ផ្តើមកើតមានឡើងចាប់តាំងពីឆ្នាំ ២០០១ មកម្ល៉េះ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN