គេថាប្រាក់មិនអាចទិញនូវសុភមង្គលបាននោះទេ ប៉ុន្តែការពិតទៅវាអាចធ្វើឱ្យអ្នកសុំទានម្នាក់ដែលមានសភាពមើលទៅហាក់ដូចជាពិការជើងអាចងើបដើរបានយ៉ាងស្រួលហាក់ដូចជាមានវេទមន្តដូចឆ្នោះដែរ។វាជារឿងមួយគួរអោយខ្មាស់អៀនសម្រាប់បុរសម្នាក់នេះដែលគេតែងតែឃើញគាត់សុំទាននៅតាមដងផ្លូវនៃទីក្រុង ប៉េកាំង ហើយមើលទៅគឺគាត់ហាក់ដូចជាមានបញ្ហាខ្វិនជើងដើរមិនរួច តែសម្រាប់គេហទំព័រ Dao Ke Dao វិញនោះគឺជំនាញបំផុតក្នុងការស្វែងរកអ្នកសុំទានក្លែងក្លាយ ហើយគេបានចាប់បានថាបុរសម្នាក់ដែលធ្លាប់តែដេកសុំទាននៅតាមផ្លូវនៃទីក្រុងប៉េកាំងនោះ គឺជាជនពិការក្លែងក្លាយ៕

/

/

/

/

/

/

ដោយ៖ ផានិតប្រភពពី៖ Rocketnews24