មន្តស្នេហ៍របស់ស្រី្ត មិនសំដៅទៅលើតែ រូបសម្រស់ស្រស់សោភា ស្បែកសខ្ចី និងមានរាងស្អាត តែប៉ុណ្ណោះទេ។ អ្វីដែលសំខាន់នោះ   គឺភាពស៊ិចស៊ី  នៃបបូរមាត់របស់សុភាពនារី  មានឥទ្ធិពល និងភាពទាក់ទាញបំផុត សម្រាប់បុរសៗ ប៉ុន្តែ ប្រសិនបើបបូរមាត់របស់អ្នកខ្មៅ គ្មានពន្លឺនឹងធ្វើឱ្យ ភាពស៊ិចស៊ីរបស់អ្នកបាត់បង់ផងដែរ។ 

ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនសុភាពនារីទាំងអស់ នូវវិធីងាយៗ មួយចំនួន អាចជួយឱ្យបបូរ មាត់ខ្មៅ ប្រែទៅជាពណ៌ផ្កាឈូក ភ្លឺរលោង បង្កប់ដោយមន្តស្នេហ៍។

/

វិធីទី១៖ សូមយកទឹកឃ្មុំសុទ្ធ លាបនៅលើបបូរមាត់របស់អ្នក ទុករយៈពេល ១យប់ រហូតដល់វា ស្ងួត កុំលាងសម្អាតទឹកចេញ។ សូមព្យាយាមធ្វើតាមវិធីនេះ ជារៀងរាល់ថ្ងៃ នឹងជួយឱ្យបបូរមាត់ របស់អ្នកប្រែពណ៌ទៅជាផ្កាឈូក ភ្លឺរលោង បានយ៉ាងមានប្រសិទ្ធិភាព។

វិធីទី២៖ សូមយកទឹកក្រូចឆ្មារស្រស់ៗ លាបនៅលើបបូរមាត់ថ្នមៗ នៅពេលយប់ដោយម៉ាស្សា ថ្នមៗ នៅចូលគេង ជាការស្រេច។

វិធីទី៣៖ សូមយកផ្លែស្តូប័ររី កិនឬក្រឡុកឱ្យម៉ដ្ឋយកទឹករបស់វា ២ស្លាបព្រាបាយ លាយជាមួយ​ នឹងចាហួយ petroleum (petroleum jelly) ២ស្លាបព្រាបាយកូរចូលគ្នាឱ្យសព្វ បន្ទាប់មកលាបនៅ បបូរមាត់របស់អ្នក ជារៀងរាល់ថ្ងៃជាការស្រេច។បញ្ជាក់៖ ចាហួយ petroleum (petroleum jelly) អាចរកទិញបាននៅតាមផ្សារទំនើប៕/ 

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ hirabeautytips