Samsung បានចាប់ផ្តើមចែកចាយឲ្យអាប់ហ្រ្គេដឡើង Android 4.1 Jelly Bean ជាផ្លូវការសំរាប់ Galaxy S III, ដំបូងគេនៅប្រទេសប៉ូឡូញ។

Version អាប់ដេត Jelly Bean សំរាប់ស្មាតហ្វូននេះ វានាំមកជាមួយនូវកម្មវិធីល្អៗមួយចំនួនដូចជា Project Butter ដែលជួយឲ្យស្មាតហ្វូនមានដំណើរការលឿនជាងមុន, menu setting ត្រូវបានរៀបចំថ្មី, ផ្គត់ផ្គង់នូវ Mode Homescreen ពីរ, Notification មាន feature ច្រើនជាងមុន, បំពេញបន្ថែមនូវ Google Now និងអេក្រង់ Pop-up play អាចផ្លាស់ប្តូរទំហំបាន។ Samsung នឹងបន្តធ្វើការអាប់ហ្គ្រដ Software ដែលនិយាយខាងលើនេះ ទៅប្រទេសជាច្រើនទៀតនៅចុងខែនេះ។ អ្នកអាចប្រើកម្មវិធី Kies នៅលើកុំព្យូទ័រ រឺ Over-The-Air នៅលើទូរស័ព្ទដើម្បីធ្វើការ update។

/

Samsung Galaxy S III និងឧបករណ៍ 15គ្រឿងទៀតអាចអាប់ហ្រ្គេដឡើង Android 4.1 បានហើយ

ជាមួយគ្នាផងដែរ Samsung ក៏បានបង្ហាញនូវតារាងស្មាតហ្វូន និងឧបករណ៍មួយចំនួនទៀតដែលអាចអាប់ហ្រ្គដឡើង Android Jelly Bean បានផងដែរ រួមមាន Galaxy S II, Galaxy Note, Galaxy S Advance, Galaxy S II LTE, Galaxy Chat, Galaxy Ace 2, Galaxy Beam, Galaxy Ace Plus, Galaxy Mini 2,Galaxy S Duos, Galaxy Tab 2 7.0, Galaxy Tab 7.0 Plus, Galaxy Tab 2 10.1, Galaxy Note10.1 និងឧបករណ៍មួយទៀតមានឈ្មោះថា Galaxy Music ៕

ដោយ៖ សិលាប្រភព៖ TTE