តាមគម្រោង Microsoft នឹងឧទ្ទេសនាមក្នុងពេលឆាប់ៗខាងមុខ នូវស្មាតហ្វូន ដែលជំនាញខាងថតរូបខ្លួនម្ចាស់របស់វា និងឧបករណ៍មួយដែលប្រើប្រាស់បច្ចេកវិទ្យាថតរូបដ៏អស្ចារ្យ គឺ ‘PureView’ ។

នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង កាលពីពេលថ្មីៗនេះ លោក Stephen Elop បានបង្ហើបឱ្យដឹងអំពីផលិតផលថ្មី ២ម៉ូដែល របស់ខ្លួន ដែលនឹងផ្ដោតសំខាន់ទៅលើកាមេរ៉ា។ ផលិតផលដំបូង មានឈ្មោះកូដថា Superman មានកាមេរ៉ាមុខ 5 megapixel និងអេក្រង់ 4.7 inch ដែលវានឹងក្លាយជាគូប្រជែងសំខាន់របស់ Xperia C មានរីសូលូសឹនស្មើគ្នា ដែលត្រូវបាន Sony ឧទ្ទេសនាម កាលពីពេលថ្មីៗកន្លងទៅនេះ។

ចំណែកផលិតផលផ្សេងមួយទៀត មានឈ្មោះកូដថា Tesla ប៉ុន្ដែ ផលិតផលនេះ នឹង “ទទួលខុសត្រូវ” ក្នុងការរំលឹកមកវិញនូវអតីតកាលដ៏អស្ចារ្យរបស់ Lumia 1020 ដោយសារតែវា មានសេនសឺរម៉ាស៊ីនថត PureView ។

បើទោះជា Tesla ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថតរូបលំដាប់កំពូលបំផុត និងគ្រឿងម៉ាស៊ីនលំដាប់ល្អៗនាពេលបច្ចុប្បន្នក៏ដោយ ប៉ុន្ដែ Tesla សន្យាថានឹងមានតម្លៃទាបសមរម្យ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប។ ផលិតផលទាំង ២ម៉ូដែលខាងលើ នឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 ថ្មីបំផុត ជាមួយនឹងការកែលំអជាច្រើន ទាំងផ្នែកទន់ និងផ្នែករឹង។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ theverge/winbeta