តាមរយះប័ណ្ណប៉ាតង់ថ្មីមួយរបស់ Samsung បានបង្ហើបឲ្យដឹងថា ស្មាតហ្វូនក្នុងពេលអនាគតរបស់​ពួកគេ អាចនឹងមានសមត្ថភាពវាស់បរិមាណខ្លាញ់ នៅក្នុងរាងកាយមនុស្សបាន។ 

/

តាមរយះនេះ បាន​បញ្ជាក់បង្ហាញឲ្យដឹងថា រូបរាងកាយរបស់ខ្លួន មានបរិមាណជាតិខ្លាញ់ លើសតិច​តួច ឬយ៉ាងណា អ្នកគ្រាន់តែទាញយកស្មាតហ្វូនរបស់អ្នកចេញមកក្រៅ និងដើម្បីឲ្យឧប​ករណ៍នេះ​វាស់ បរិមាណខ្លាញ់ដោយផ្ទាល់ ដែលមាននៅក្នុងខ្លួនរបស់អ្នក។ នេះគឺជាបង្កើតថ្មីមួយទៀត ដែល​ក្រុមហ៊ុន Samsung ទើបតែចុះឈ្មោះយកប័ណ្ណប៉ាតង់ ដែលរួមមាន Sensor ៤គ្រាប់បំពាក់នៅក្នុង​ស្មាតហ្វូន មួយគ្រឿង។ ផ្អែកទៅលើប័ណ្ណប៉ាតង់នេះ អ្នកប្រើប្រាស់ត្រូវកាន់ឧបករណ៍ឲ្យជាប់នៅនឹង​ដៃ​ទាំងពីរ ក្នុងរយះពេលណាមួយនោះ ដើម្បីឲ្យបណ្តា Sensor វិភាគបរិមាណទិន្នន័យ និងចេញនូវ​លទ្ធផល​​ចុងក្រោយមួយ។

/

បច្ចេកវិទ្យានេះ វាពឹងផ្អែកទៅលើការប្រមូលបណ្តាបរិមាណ ទិន្នន័យ ដែលមានប្រតិកម្មពីស្បែក​មនុស្ស​​ទៅកាន់បណ្តា Sensor តាមរយះបង្កើនអាំងតង់ស៊ីតេ នៃកំរិតតង់ស្យុង។ បន្ទាប់មក វានឹង​ដំណើរការ ស្វែងរកបណ្តាទិន្នន័យ ដើម្បីចេញនូវលទ្ធផលបរិមាណខ្លាញ់ដ៏ច្បាស់លាស់មួយ នៅក្នុង​ខ្លួនមនុស្ស ថាកំពុងស្ថិតនៅកំរិតបរិមាណណាមួយ។

/

បើសិនជា Samsung អាចច្នៃបង្កើតបាននូវ Sensor ផ្គត់ផ្កង់ព័ត៌មានច្បាស់លាស់ស្តីពីធាតុធាត់ នៅក្នុង រាងកាយមនុស្សបានមែននោះ នេះត្រូវបានគេចាត់ទុកថា ជាការបោះជំហានទៅមុខដ៏ធំមួយរបស់​បណ្តា​​ឧបករណ៍ចល័ត ក្នុងការគាំទ្រការហាត់ប្រាណ ថែរក្សាសុខភាពដល់អ្នកប្រើប្រាស់។ ស្មាតហ្វូន​នឹងអាច​ជួយសន្សំសំចៃ ថវិការច្រើនគួរសមមួយ ដល់អ្នកប្រើប្រាស់ ក្នុងការដែលត្រូវទៅរកសេវាកម្ម​ពិនិត្យ​ជម្ងឺ ត្រួត​ពិនិត្យស្ថានភាពសុខភាពរបស់ខ្លួន៕

- iPhone 7/7 Plus ត្រូវបានគេរាយការណ៍ថា មានលេចចេញនូវសម្លេងចម្លែក ពិសេសពេលដោនឡូត Application មានទំហំធំៗ

 

 

ប្រែសម្រួល៖ មង្គលប្រភព៖ vreview