ស្បែកម៉ដ្ឋ ទន់ស ភ្លឺរលោង មានសំណើម គឺជាបំណងប្រាថ្នារបស់ស្រ្តីគ្រប់ ព្រោះថា ស្បែកគឺជាផ្នែកមួយដ៏សំខាន់   នៃសម្រស់របស់ស្រី្ត  និងភាពទាក់ទាញ។ ជាពិសេស  អាចទទួលបានការចាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួន និងមនុស្សជាទីស្រលាញ់។ តែប្រសិនបើ  ស្បែករបស់អ្នកស្ងួត  គ្មានសំណើច  នឹងធ្វើឱ្យសម្រស់ស្បែកដ៏ស្រស់សោភារបស់អ្នក  បាត់បង់ទៅតាមជាមិនខាននោះទេ។ តើមិត្តស្រ្តីទាំង មានវិធីណា ដើម្បីព្យាបាលស្បែកស្ងួតឱ្យមានសំណើចឡើងវិញបានរហ័ស?

ខាងក្រោមនេះ យើងសូមណែនាំមិត្តស្រី្តទាំងអស់ ឱ្យសាកល្បងនូវរូបមន្តធម្មជាតិងាយៗ មួយចំនួន អាចព្យាបាលស្បែកស្ងួត ឱ្យស្បែកសម៉ដ្ឋ ភ្លឺរលោង  និងមានសំណើមឡើងវិញ  ក្នុងរយៈដ៏ខ្លី។

/

វិធីទី១៖ សូមផ្លែចេកទុំ ២ផ្លែ បំបែក​ឬ កិនឱ្យម៉ដ្ឋ លាយជាមួយនឹងទឹកឃ្មុំ ២ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ  លាបនៅលើស្បែក  ដែលស្ងួតនោះ   ទុករយៈពេល  ២០នាទី  បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច។

វិធីទី២៖ សូមយកម្ស៉ៅ barley flour ២ស្លាបព្រាបាយ លាយជាមួយនឹង ម្ស៉ៅរមៀត ១ស្លាបព្រាកាហ្វេ ប្រេង mustard  ១ស្លាបព្រាកាហ្វេ និងថែមទឹកបន្តិច កូរចូលគ្នាឱ្យសព្វ   រួចលាបនៅលើស្បែក ទុករយៈពេល ១០នាទី រួចងូតទឹកលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ​។

វិធីទី៣៖ សូមយកស៊ុតផ្នែកពណ៌លឿង មួយគ្រាប់ ក្រឡុកវាឱ្យសព្វ រួចលាបនៅលើស្បែក ទុករយៈពេល ២០នាទី មុនពេលងូតទឹក ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda