តើជើងរបស់អ្នកឈឺចាប់ ហើម ថ្លោះ ដោយសារតែ អ្នកឈរយូរពេក លេងទាត់បាល រត់ហាត់កីឡា  មែនដែរ ឬទេ? តើអ្នកមានវិធីណា   ដើម្បីព្យាបាលជើងរបស់អ្នក ហើម ថ្លោះបែបនេះ?មានវិធីជាច្រើន អាចព្យាបាលជើងរបស់អ្នកឱ្យជាសះស្បើយដូចធម្មតាវិញ តាមរយៈការលេបថ្នាំ និង វិធីព្យាបាលតាមបែបវិទ្យាសាស្រ្តផ្សេងៗ ទៀត។​

ប៉ុន្តែថ្ងៃនេះ យើងសូមណែនាំ អ្នកឱ្យសាកល្បងព្យាបាលជើង ឈឺចាប់ ហើម ថ្លោះ  ដោយវិធីធម្មជាតិងាយៗ ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលជើងហើម ថ្លោះ ឱ្យជាសះស្បើយបានឆាប់រហ័ស។

/

វិធីទី១៖ សូមយកទឹកក្តៅ ឬទឹកត្រជាក់ ចាក់ចូលក្នុងធុងមួយ  បន្ទាប់មក  ដាក់ជើងរបស់អ្នកត្រាំក្នុងទឹកក្តៅឧណ្ឌៗ រយៈពេល ៣នាទី រួច ដាក់ជើងរបស់អ្នក   ដាក់ត្រាំក្នុងទឹកត្រជាក់ខ្លាំងរយៈពេលពី ១០វិនាទី រហូតដល់ ១នាទី ជាការស្រេច។

វិធីមួយទៀត៖ សូមយកទឹកកកដុំ រុំជាមួយនឹងក្រណាត់ បន្ទាប់មក ដាំស្អំ នៅលើជើងរបស់អ្នក ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies