អង់គ្លេស៖ បើតាមការអោយដឹងពីទស្សនាដ្ដី Next Days របស់ចក្រភពអង់គ្លេស ដែលបានចុះផ្សាយកាលពីដើមសប្ដាហ៍នេះថា​ លោក Duke គឺជាបុរសដំបូងគេបង្អស់ ដែលបានស្ម័គ្រចិត្ដឡើលើអាគារដ៏សែនខ្ពស់ ដើម្បីទទួលបានប្រាក់យកទៅបរិច្ចាគដល់ប្រព័ន្ធអប់រំ។width=455

លោក Duke បាននិយាយថា លោកបានស័គ្រចិត្ដឡើងលើអាគារដែលមានឈ្មោះថា Shardស្ថិតនៅចំកណ្ដាលទីក្រុងឡុងដុន ហើយមានកម្ពស់ រហូតដល់ ៣០៥ ម៉ែត្រ។ គាត់បានបន្ដថា មុននឹងឡើងអាគារនេះ គាត់ក៏បានហាត់សមជាមួយមន្ដ្រីក្រសួងការពារជាតិអង់គ្លេសផងដែរ។

width=455

លោក Duke បានបន្ដថា ការឡើងអាគារដ៏ខ្ពស់នេះ គឺគាត់សង្ឃឹមថា គាត់នឹងទទួលបានប្រាក់ចំនួន ១លានអឺរ៉ូ ដែលថវិការនេះក៏មានការបរិច្ចាគពីព្រះមហាក្រត្សអង់គ្លេស Andrewផងដែរ។លោកបានបញ្ជាក់ថា​ ថវិការទាំងអស់នេះ លោកនឹងយកទៅបរិច្ចាគទៅលើប្រព័ន្ធសិក្សាអប់រំនៃប្រទេសអង់គ្លេស៕

ដោយ៖ នារីប្រភព៖ dailymial