អាល្លឺម៉ង់៖ ខ្លាឃ្មុំ panda ឈ្មោលដ៏ធំមួយឈ្មោះ Bao Bao នាំយកមកពីប្រទេសចិន បានស្លាប់នៅក្នុងសួនសត្វ Berlin ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធ ខែសីហា ឆ្នាំ២០១២ ក្នុងអាយុ ៣៤ឆ្នាំ។
យោងតាមបណ្តាញសារពត៌មាន chinadaily បានឱ្យដឹងថា ខ្លាឃ្មុំ Bao Bao ត្រូវបានរដ្ឋាភិបាលចិន ប្រគល់ឱ្យអតីតសាធារណរដ្ឋអាល្លឺម៉ង់ កាលពីខែវិច្ឆការ ក្នុងឆ្នាំ១៩៨០ ជាមួយនឹងខ្លាឃ្មុំ panda ញីមួយក្បាលទៀត ឈ្មោះ Tian Tian ដែលបានស្លាប់កាលពីខែកុម្ភៈ ក្នុងឆ្នាំ១៩៨៤។
គួររំលឹកផងដែរថា ខ្លាឃ្មុំ Bao Bao ជាខ្លាឃ្មុំមួយក្បាល ដែលមានជីវិតរស់នៅបានយូរជាងគេលើពិភពលោក និងធ្លាប់បានយកទៅបង្កាត់ពូជ ជាមួយនឹងខ្លាឃ្មុំញីជាច្រើនទៀតនៅក្នុងប្រទេសមួយចំនួនដូចជា ប្រទេសអង់គេ្លស ចិន និងតំបន់អឺរ៉ុប៕



ដោយ៖ វណ្ណៈប្រភព៖ chinadaily