YouthfulCities បានយោងទៅលើកត្ដាចំនួន ៨០ ផ្សេងគ្នា ក្នុងនោះមានរបៀបរស់នៅ និងកំសាន្ដ ដើម្បីដាក់ចំណាត់ថ្នាក់ ទីក្រុងដែលគួរឱ្យចង់រស់នៅបំផុតសម្រាប់យុវវ័យ ហើយទីក្រុងដែលឈរលំដាប់កំពូលតារាងនេះ គឺក្រុង Toronto របស់កាណាដា។
ក្រុង Toronto ឈរលំដាប់កំពូលគេនៃតារាងស្ដីអំពីស្ដង់ដា ៖ ដង់ស៊ីតេប្រជាជន, បច្ចេកវិទ្យាឌីជីថល , ការជ្រើសរើសបុគ្គលិកជាមនុស្សវ័យក្មេង , ការប្រើប្រាស់ហិរញ្ញវត្ថុ , អំណាចសេដ្ឋកិច្ច , អាហារ, ជីវិតនាពេលរាត្រី , ចម្រៀង , ភាពយន្ដ , សម្លៀកបំពាក់ , សិល្បៈ , បរិយាកាសសាធារណៈ , កីឡា និងល្បែងកំសាន្ដ (រូប ៖ The Huffingtonpost)
ទោះជាឈរលំដាប់លេខរៀងទី ២ ប៉ុន្ដែក្រុង Berlin បែរជាមានការរីកចម្រើនវិស័យភាពយន្ដ និងតន្ដ្រី ខ្លាំងជាងគេ។
ថ្វីបើពិន្ទុនៃវិស័យអប់រំ មិនបានខ្ពស់ ប៉ុន្ដែ New York City គឺជាទីក្រុងដែលមានការជ្រើសរើសបុគ្គលិក ជាយុវវ័យច្រើនបំផុត។
ក្រុង Dallas ឈរលំដាប់លេខរៀងទី ៤ ដោយមានពិន្ទុខ្ពស់ស្ដីអំពីបរិយាកាសសាធារណៈ កីឡា និងល្បែងកំសាន្ដ។
ដោយមានស្ដង់ដាខ្ពស់ ផ្នែកសិល្បៈ និងសម្លៀកបំពាក់ ក្រុង Paris បានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងបញ្ជីនេះ “ទីក្រុងដែលគួរឱ្យចង់រស់នៅបំផុត សម្រាប់យុវវ័យ”។
Chicago ត្រូវបានគេចាត់ទុកថា ជាទីក្រុងរបស់ខ្យល់ និងបានជាប់ចំណាត់ថ្នាក់លេខ ៦ ប្រសិននិយាយអំពីស្ដង់ដា បរិយាកាសសាធារណៈ កីឡា និងល្បែងកំសាន្ដ។
London ជាទីក្រុងរបស់ Big Ben ឈរលំដាប់ទី ៧ ក្នុងបញ្ជីនេះ។
Los Angeles ជាទីក្រុងនៃក្រុមតារា ជាប់ចំណាត់ថ្នាក់លេខ ៨ ប៉ុន្ដែវានាំមុខគេ ប្រសិននិយាយអំពី ឱកាសនៃការធ្វើជាម្ចាស់ក្រុមហ៊ុន។ យុវវ័យដែលចង់ចាប់ផ្ដើមមុខរបរ គួរតែមកកាន់ទីក្រុងនេះ។
Tokyo ឈរលំដាប់កំពូលតារា ប្រសិនពិនិត្យទៅលើអំណាចសេដ្ឋកិច្ច។ នេះគឺជាទីក្រុងដ៏ប្រណិត និងថ្លៃបំផុត។
ចំណាត់ថ្នាក់លេខ ១០ បានទៅលើក្រុង Seoul ដែលជាទឹកដីរបស់ គីមជី។ ប៉ុន្ដែប្រសិនគេ និយាយអំពីភាពនឹងនរ របស់បរិស្ថាន នោះក្រុងនេះ ឈរនៅលើកំពូលតារាង។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Huffingtonpost