អន្តរជាតិ ៖ ពិតជារន្ធត់ហួស ខណៈអតិថិជនហាងអាហារសម្រន់ បានរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿង  បានបាត់បង់ម្ចាស់ការណ៍ និង ស្ទុះយ៉ាងកម្រោលទៅបុកធ្លាយកញ្ជក់ហាង    និង ចូលទៅក្នុងហាងអាហារសម្រន់មួយនេះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័របរទេស   ស្ដាយ   ដែលទើបតែបានចេញផ្សាយកាលពីវេលាមុននេះបន្តិច។

គួរបញ្ជាក់ផងដែរថា    ពុំមាននរណាម្នាក់  បានស្លាប់បាត់បង់នោះទេ ​ នៅក្នុងឧបទ្ទេវហេតុមួយនេះ  តែពួកគេ  ដែលត្រូវជាអតិថិជន អាហារសម្រន់មួយនេះ  គ្រាន់តែទទួលរងរបួសស្រាលតែប៉ុណ្ណោះ។

width=441

ដោយឡែក បើតាមប្រភពសារព័ត៌មានដដែល  អះអាងបន្ថែមអោយដឹងថា ករណីមួយនេះបានកើតឡើង នៅឯហាងអាហារសម្រន់ Taco Bell មានទីតាំងស្ថិតនៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក ។ យ៉ាងណាមិញ  លោកស្រី  Angela Wynne វ័យ ៣៨ ឆ្នាំ  ដែលជាអ្នកបើករថយន្ត ដឹកទំនិញមួយគ្រឿងនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះរបួសធ្ងន់របស់គាត់     ខណៈពេលគាត់  ប្រឈមនឹងការផ្តន្ទាទោស ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ បន្ទាប់ពីបានបើករថយន្ត បាត់បង់ម្ចាស់ការណ៍ និងបន្តបើកធ្លាក់ផ្លូវ រហូតស្ទុះទៅបុកហាងអាហារសម្រន់នោះតែម្តង។ ខាងក្រោមនេះ  ជាវីដេអូ  តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ