អ្នកដែលធ្លាប់ទៅលេងប្រទេសជប៉ុនប្រហែលជាធ្លាប់បានចូលទៅលេងបារស្រីស្អាតដែលត្រូវបានគេហៅថា kyabakura ហើយមើលទៅ ហើយប្រសិនបើអ្នកទៅលេងប្រទេសជប៉ុន ហើយមិនដែលបានចូលបារនេះគឺមានន៏យថាលោកអ្នកមិនទាន់ដល់ជប៉ុនកប់នោះទេ។បារ kyabakura គឺជាផ្នែកមួយនៃជីវិតរំលេចពណ៌ភ្លើងពេលយប់របស់ជប៉ុន ដែលបារនេះគឺត្រូវបានគេបង្កើតមកជាកន្លែងដែលចាក់ភ្លេងតិចៗ ពាក់កណ្ដាលក្លឹប ពាក់កណ្ដាលភោជនីយដ្ឋាន ដែលប្រុសភាគច្រើនគេបានទៅរកស្រីនិងផឹកស្រាបៀរនៅទីនោះព្រោះនៅទីនោះមានស្រីៗស្អាតៗជាច្រើនដែលគេបំរើសេវាកម្មផឹកស្រាបៀរជាមួយភ្ញៀវហើយអង្គុយនិយាយគ្នាលេង តែមិនលក់ខ្លួននោះទេ។វាបានក្លាយជាបញ្ហាមួយដែលមានបារនេះនៅជប៉ុនហើយបង្កអោយមានគូស្នេហ៍ជាច្រើនបានបែកបាក់គ្នា ជាពិសេសគឺមកពីនារីប្រច័ណ្ឌតែម្ដង។ តាមការស្រាវជ្រាវរបស់លោក Ryuen Hiramatsu អ្នកជំនាញចិត្តសាស្ត្របុរស និងជាសាស្រ្តាចារ្យក្នុងសាកលវិទ្យាល័យមួយផងនោះលោកបានប្រាប់ឱ្យដឹងថា បុរសៗនៅជប៉ុន ភាគច្រើននៅលីវ គេចូលចិត្តសិច ប៉ុន្តែសម្រាប់ការផឹកស្រាបៀរហើយមានស្រីស្អាតអង្គុយនិយាយជាមួយ នោះគឺជារឿងមួយដែលទន់ភ្លន់ហើយធ្វើឱ្យមនុស្សប្រុសចូលចិត្តធ្វើវាជាងវ៉ៃសិច។ស្របជាមួយនឹងមានកន្លែងបែបនេះផងនោះទើបបណ្ដាលឱ្យមានបុរសជាច្រើនគេបានទៅហាងស្រាបៀរទាំងនោះដើម្បីកំដរអារម្មណ៍នៅពេលយប់ជាជាងអង្គុយស្ដាប់សង្សាររអ៊ូនាពេយប់។ នារីជប៉ុនដែលជាសង្សារភាគច្រើនគឺពិតជាគួរឱ្យរំខានណាស់ ជាពិសេសគឺរឿងប្រច័ណ្ឌខុសរឿងនេះតែម្ដង។ដោយសារតែជីវិតស្នេហាវាពិបាកពេកទើបបណ្ដាលឱ្យបុរសៗនាំគ្នាទៅនិយាយជាស្រីកំដរស្រាបៀរទៅវិញ។ ណាមួយស្រីកំដរស្រាបៀរទាំងនោះម្នាក់ៗគឺសុទ្ធតែស្រស់ស្អាតអាចដូរពីមួយទៅមួយបានតាមចិត្ត៕


ដោយ៖ ផានិតប្រផពពី៖ rocketnews