ទោះបីតុបតែងមុខជាប្រចាំ ប៉ុន្តែសុភាពនារីទាំងឡាយ ជួនកាលនៅតែធ្វើភ្លាត់ស្នៀត ធ្វើឲ្យមុខតែងមិនស្អាតដូចចិត្ត។ ដើម្បីចៀសវាងកំហុស ក្នុងការតែងមុខ អ្នកគួរតែយល់ដឹង អំពីចំណុចមួយចំនួន ដូចខាងក្រោមៈ
១ លាបម៉ាស្ការ៉ាមិនលើសពី ២ដងៈការលាបម៉ាស្ការ៉ាច្រើនដង អាចជួយឲ្យរោមភ្នែក កោងពិតមែន ប៉ុន្តែបើលាបលាបច្រើនជាន់ពេកសសៃរោមភ្នែក នឹងជាប់ជាដុំៗ រហូតមើលទៅដូចជា មនុស្សមិនស្រួលខ្លួន។ បើអ្នកចូលចិត្តលាបម៉ាស្ការ៉ា គួរលាបតែ២ជាន់ គឺគ្រប់គ្រាន់ហើយ អ្នកនឹងទទួលបានរោមភ្នែកដែល ង ដូចធម្មជាតិ។
២ ប្រើប្រាស់ក្រដាស់ផ្តិតជាតិខ្លាញ់ៈគ្រប់ដំណាក់កាលនៃការតុបតែមុខ គួរប្រើប្រាស់ក្រដាស់ផ្តិតជាតិខ្លាញ់ ដើម្បីផ្តិតជាតិខ្លាញ់ពីគ្រឿងសំអាងចេញ ជាមុនសិន បើមិនដូច្នោះទេ ផ្ទៃមុខនឹងប្រមូលផ្តុំជាតិខ្លាញ់ច្រើនឡើងជារឿយៗ ទាំងពីសមាសធាតុផ្តល់សំណើម និងម្សៅទ្រនាប់។
៣ លាបពណ៌ភ្នែកស្តើងៗ:ប្រសិនបើអ្នកមិនទៅពិធីជប់លៀង នៅពេលយប់នោះទេ ការលាបពណ៌ភ្នែកក្រាស់ៗអាចធ្វើឲ្យកកជាដុំៗនៅពេលបែកញើស។
៤ មិនប្រើម្សៅបិទបាំងស្នាម ឬ មុនៈម្សៅបិទបាំងស្នាម ប្រើដើម្បីបិទបាំងស្នាមក្រមៅក្រោមភ្នែក និងស្នាមអុជខ្មៅៗតូចតាច ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល