ក្រុមហ៊ុនទូរស័ព្ទប្រណិត Vertu ទើបតែបានឧទ្ទេសនាមផលិតផលមួយបន្ថែមទៀត ទៅក្នុងក្រុមទូរស័ព្ទដែលប្រណិតផង និងឆ្លាតវៃផងរបស់ខ្លួន នោះគឺ Vertu Aster ដែលមានតម្លៃចាប់ពី ២៧លានរៀលឡើងទៅ។

/

/

ភាពល្អប្រណិត និងមានតម្លៃខ្ពស់ របស់ផលិតផលមកពីក្រុមហ៊ុន Vertu គឺគេមិនចាំបាច់ប្រកែកនោះទេ។ ទូរស័ព្ទថ្មី Vertu Aster ដែលមានទំហំវិមាត្រ  143.4 x 69 x 11.2 ម.ម និងទម្ងន់ 193ក្រាម នេះ ត្រូវបានធ្វើឡើងអំពីបណ្ដាវត្ថុធាតុដ៏ប្រណិត និងកម្រមាន ដូចជា លោហធាតុ ទីតានីញ៉ូម ស្បែកគោ ស្បែកពោះថ្លាន់ ស្បែកសត្វអូទ្រីស និងត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ដែល ធ្វើឡើងដោយដៃនៃក្រុមអ្នកជំនាញរបស់ក្រុមហ៊ុននេះ។

/

/

អំពីគ្រឿងម៉ាស៊ីន  Vertu Aster  គឺពិតជាអាចប្រដូចជាមួយបណ្ដាផលិតផល  Android លំដាប់កំពូលនាបច្ចុប្បន្ន។ Vertu Aster បំពាក់ CPU quad-core Qualcomm Snapdragon 801 កម្រិត 2,3GHz, RAM 2GB និងអង្គចងចាំក្នុងម៉ាស៊ីន 64GB , អេក្រង់ការពារដោយ sapphire និងមានទំហំ 4,7-inch ដែលមានរីសូលូសឹន FullHD (1080 x 1920) រួមនឹងមានប្រព័ន្ធ LTE, NFC, ប្រដាប់បំពងសម្លេង ប្រើបច្ចេកវិទ្យា Dolby Digital Plus និងថ្ម 2275mAh ។

/

/

ក្រៅពីនេះ Vertu Aster បំពាក់កាមេរ៉ាមុខ 2,1MP និងកាមេរ៉ាក្រោយ 13MP ដែលទទួលស្គាល់គុណភាពដោយ Hasselblad (Hasselblad គឺជាក្រុមហ៊ុនផលិតកាមេរ៉ាប្រណិតបំផុតក្នុងពិភពលោក ហើយក្រុមហ៊ុននេះ ធ្លាប់បានផ្គត់ផ្គង់កាមេរ៉ា ទៅឱ្យក្រុមអវកាសចរ ដែលបានឡើងទៅកាន់ភពព្រះចន្ទ ជាលើកដំបូងរបស់មនុស្សលោក)។

/

/

Vertu Aster ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Android 4.4 រួមនឹងសេវាកម្មដ៏មានប្រយោជន៍របស់ក្រុមហ៊ុន ដូចជា Vertu Classic Concierge, Vertu Life និង Vertu Certainty ជាដើម។ ផលិតផលនេះ នឹងត្រូវបានបញ្ចេញលក់ ក្នុងឆ្នាំ ២០១៥ ក្នុងតម្លៃប្រហែល ៦.៧៨៥ ដុល្លារអាមេរិក។ ក្រុមហ៊ុនផលិតទូរស័ព្ទប្រណិតនេះ ក៏បានប្រកាសថា អតិថិជនទូទៅ នៅក្នុងពិភពលោក សុទ្ធតែអាចបញ្ជាទិញផលិតផលនេះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena