ភីលីពីន៖ តាមការដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្យាយកាលពីពេលថ្មីៗនេះថានៅក្នុងថ្ងៃបវេសន្សកាលសិក្សាថ្មី របស់ប្រទេសភីលីពីន គឺមានសិស្សានុស្សិស្ស ចំនួនដល់ទៅ ២១លាននាក់ បានទៅរៀន។ ជាមួយគ្នានេះផងដែរ ការធ្វើដំណើររបស់សិស្សនៅតំបន់មួយចំនួន នៅតែជាបញ្ហាដ៏លំបាក។

ជាក់ស្ដែង រូមមានភូមិជាច្រើន ក្នុងខេត្ដ Rizal ភាគខាងកើតនៃទីក្រុងម៉ានីល គឺមានសិស្ស រាប់រយនាក់ បានធ្វើដំណើរ ក្នុងផ្លូវដ៏សែនលំបាក ដើម្បីបានទៅដល់សាលារៀនរបស់ពួកគេ ក្នុងនោះ មានដូចជាការជិះក្បូនឬស្សីឆ្លងទឹកជាដើម។


តាមការអោយដឹងពីកូនសិស្សប្រុស ស្រី ដែលមានអាយុពី ៩-១០ឆ្នាំ បានប្រាប់អ្នកពត៌មានថា ទោះបីជាពួកគេ មានការលំបាកក្នុងការធ្វើដំណើរ ដោយការជិះក្បូនឬស្សី ឬ ត្រូវដើរឆ្លងទឹកក៏ដោយ ក៏ពួកគេត្រូវតែតស៊ូអោយដល់សាលារៀនពួកគេដែរ ពោលគឺធ្វើយ៉ាងណាអោយ តែបានសិក្សារៀនសូត្រ។


ជាមួយគ្នានេះផងដែរ ការជួយអន្ដារាគមន៍ ពីអាជ្ងាធរក្នុងតំបន់ ថាធ្វើយ៉ាងណាដើម្បីជួយសម្រួលដល់ក្មេងៗទាំងនោះ គឺនូវមិនទាន់ដឹងនូវឡើយទេ ហើយយើងនឹងបានដឹងពត៌មានលំអិត នៅពេលក្រោយ៕
ដោយ៖ រដ្ឋាប្រភព៖ dailymai