ព័ត៌មានអន្តរជាតិ ៖ យុវតីដែលជាសិស្សសាលា វ័យ ១៧  ឆ្នាំ បានទទួលរងរបួសយ៉ាងធ្ងន់ ធ្ងន់ បន្ទាប់ពីរថយន្តក្រុងពីរជាន់ ដែលផ្ទុកទៅដោយសិស្សសាលា រាប់សិបនាក់  បានបើក ទៅបុក នឹងស្ពានទាបមួយកន្លែង នេះបើយោងតាមការអោយដឹងពីគេហទំព័រសារព័ត៌មាន បរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

width=436

គួរបញ្ជាក់ផងដែរថា មនុស្ស ៤០ នាក់  ដែលជាអ្នកធ្វើដំណើរលើរថយន្តក្រុងពីរជាន់មួយ នេះ   គឺមានអាយុចន្លោះពី  ១៦ ទៅ ១៩ ឆ្នាំ  សុទ្ធសឹងតែជាសិស្សសាលា ។ ដោយឡែក ករណីមួយនេះ បានកើតឡើងនៅឯទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

width=434

លើសពីនេះ បើយោងអ្នកនាំពាក្យ  របស់មន្រ្តីប៉ូលីសអោយដឹងថា ភ្លាមៗនោះ ក៏មានការ អន្តរាគមន៍ ដោយបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ  នៅក្បែរនោះ។ ដោយឡែក បើតាមការអោយដឹងពី  អង្គភាពពន្លត់អគ្គីភ័យ  បានអះអាងអោយដឹងថា  អ្នកបើកបររថ យន្តក្រុងមួយនេះ   បានភ្លេចក្រឡេកទៅមើលផ្លាកសញ្ញាចរាចរណ៍  ដែលបញ្ជាក់អោយ ដឹងថា ស្ពានមួយនេះ មានកំពស់ត្រឹមតែ ៣,៤ ម៉ែត្រ តែប៉ុណ្ណោះ៕