ទូរស័ព្ទប្រាប់ផង គឺជាបទចម្រៀងមនោសញ្ចេតនា អន្លង់អន្លោចដែលច្រៀងដោយលោកសាន ផានិតកាលពីជាង ១០ឆ្នាំមុន។ អត្ថន័យបទចម្រៀងនេះ និយាយអំពីស្នេហាដ៏ស្មោះរបស់យុវជនម្នាក់ ដែលតែងតែនឹក និងស្រលាញ់ទៅលើនារីម្នាក់អស់ពីបេះដូង។ ព្រោះតែមិនហ៊ានរំខាននារីនោះមកជួបខ្លួន គឺបានត្រឹមតែគេងទន្ទឹងទូរស័ព្ទរបស់នារីម្នាក់នោះ និងជិះកាត់ផ្ទះគេក្នុងគោលបំណងចង់ជួបមុខមនុស្សដែលខ្លួនស្រលាញ់។

បើទោះជាបទចាស់ដែលបានចេញលក់យូរឆ្នាំណាស់មកហើយក្តី ប៉ុន្តែបើសិនជាយើងទាំងអស់គ្នាយកមកស្តាប់ឡើងវិញ ឃើញថាវានៅតែពិរោះ អន្លង់អន្លោចដដែល។

សូមតាមដានស្តាប់ និងទស្សនាវីដេអូនេះដូចខាងក្រោម ៖

ដោយ៖ សិលាវីដេអូ៖ youtube