ព័ត៌មានអន្តរជាតិ ៖ យ៉ោងហោចណាស់ មនុស្ស ៣៦ នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានកើតមានឡើងនូវសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយរន្ធត់ នោះគឺការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីរថយន្តក្រុងធំមួយ  បានបុកជាមួយនឹងរថយន្តដឹកសាំងដ៏ធំមួយផ្សេងទៀត នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស​ thestate ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ។

width=445

គួរបញ្ជាក់ផងដែរថា  សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយនេះ បានកើតឡើង បានកើតឡើងកាលពីរសៀល ថ្ងៃសុក្រ​កន្លងទៅ នៅភាគនិរតី ប្រទេសនីហ្សេរីយ៉ា ។លើសពីនេះ    បើយោងតាមសម្តីមន្រ្តីផ្លូវការ  ទទួលបន្ទុកសុវត្ថិភាពចរាចរផ្លូវគោក  លោក Jonas Agwu បានបញ្ជាក់អោយដឹងថា  ក្នុងនោះ មនុស្ស ៣ នាក់  ត្រូវបានរួចផុតពីសេចក្តីស្លាប់ ក្នុងសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍មួយនេះ។

យ៉ាងណាមិញ  បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា  ក្រោយពីមានការអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ   ភ្លើងឆេះដ៏សន្ធោសន្ធៅនោះ  ក៏បានរលត់ទៅវិញ ក្នុងរយៈពេលមួយម៉ោងក្រោយកើតហេតុ៕

ដោយ ៖ រិទ្ធីប្រភព ៖ thestate