ព័ត៌មានអន្តរជាតិ ៖ អណើ្តកមាសក្បាលពីរ បានញាស់នៅឯសួនសត្វ San Antonio Zooរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ត្រូវបានគេដាក់ឈ្មោះអោយថា Thelma និង Louise នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ ។

width=429

លើសពីនេះទៅទៀត  បើតាមប្រភពសារព័ត៌មានដដែល  បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា អណ្តើកមាសក្បាលភ្លោះ មួយក្បាលនេះ ពិតជាមានសុខភាពល្អ  ខណៈពេលដែលវាអាចហែលទឹកនិងដើរបានជាធម្មតាហើយ បន្ទាប់ពីបានចាប់កំណើតកាលពីថ្ងៃទី ១៨ សប្តាហ៍កន្លងទៅនេះ ហើយថ្ងៃស្អែក គឺជាថ្ងៃដំបូងនៃការចេញបង្ហាញខ្លួនជាសាធារណៈរបស់វា។

គួររំឭកផងដែរថា សួនសត្វ San Antonio Zoo មិនមានអ្វីចម្លែកណាស់ណានោះទេ​ នៅពេលដែលមានប្រភេទសត្វក្បាលភ្លោះយ៉ាងនេះនោះ ក៏ព្រោះតែ កាលពីពេលកន្លងទៅសួនសត្វមួយនេះ ធ្លាប់មានសត្វពស់ក្បាលពីររួចម្តងមកហើយ ឈ្មោះ Janus បន្ទាប់ពីវាបានចាប់កំណើតនៅក្នុងឆ្នាំ ១៩៧៨ និងស្លាប់ទៅវិញ ក្នុងឆ្នាំ ១៩៩៥ ៕

ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ