ទាំងនេះមិនមែនជាសណ្ឋគារប្រភេទប្រណិតនោះទេ ប៉ុន្ដែនៅពេលបានឃើញ អ្នកនឹងមានការភ្ញាក់ផ្អើលរកអ្វីមកប្រៀបផ្ទឹមមិនបាន ដោយសារតែវាត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិត និងប្លែកភ្នែក។

សណ្ឋាគារពន្ធនាគារ Karosta - Latvia

width=500

សណ្ឋាគារដែលត្រូវបានជាប់ចំណាត់ថ្នាក់ជាសណ្ឋាគារគួរអោយចាប់អារម្មណ៍ និងចម្លែកបំផុតក្នុងឆ្នាំ ២០១១ នោះគឺសណ្ឋាគារ Karosta (Karosta Prison Hotel) ជាពន្ធនាគារចាស់របស់ KGB(ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សូវៀត)។ ពុំមានអ្នកណាម្នាក់ដឹងច្បាស់ថា មានអ្វីកើតឡើងនៅខាងក្នុងរបងពន្ធនាគារចាស់របស់សូវៀតនេះនោះទេ ប៉ុន្ដែកម្មវិធីទូរទស្សន៍ អាមេរិកដែលមានឈ្មោះថា “Ghosthunters International” បានហៅវាថាជាតំបន់ដែលមានអាថ៌កំបាំងបំផុតក្នុងពិភពលោក។ វាជាកន្លែងដែលគួរអោយខ្លាច ប៉ុន្ដែមនុស្សមួយចំនួន​ បន្ទាប់ពីបញ្ចេញភាពក្លាយហានដើម្បីស្នាក់នៅទីនេះមួយយប់ ពួកគេនឹងមានអារម្មណ៍ពេញចិត្តចំពោះសេវាកម្ម នៅទីនេះ។

សណ្ឋាគារ Anantara (Anantara Golden Triangle Hotel) ប្រទេសថៃ

width=500

សណ្ឋគារត្រីកោណមាស Anantara នៅប្រទេសថៃស្ថិតនៅក្នុងតំបន់ត្រីកោណមាស ដែលមានទេសភាពស្រស់ស្អាត។ សណ្ឋាគារមានរចនាបថប្លែកភ្នែក សេវាកម្មពិសេសៗ បានធ្វើអោយវាក្លាយជាកន្លែងលំហែកាយប្រកបដោយភាពល្អឯក ជាមួយនឹងតុល្យភាពនៃភាព​ប្លែកភ្នែក និងថ្លៃថ្នូ។

សណ្ឋគារ Hotel de Glace — Quebec កាណាដា

width=500

ស្ថិតនៅក្នុង Top 3 នៃសណ្ឋាគារចម្លែកបំផុតក្នុងពិភពលោក នោះគឺសណ្ឋាគារ Hoel de Glace នៅក្នុងក្រុង Quebec ប្រទេសកាណាដា។ សម្រស់ និងរចនា​ មិនធម្មតា របស់វា ស្ថិតនៅក្នុងចំណោមនៃសណ្ឋាគារដ៏តិចតួចដែលធ្វើពីដុំទឹកកកពិតប្រាកដ ហើយវាក៏ជាសណ្ឋាគារតែមួយគត់នៅអាមេរិកខាងជើងដែលធ្វើពីទឹកកក។ សណ្ឋាគារនេះត្រូវបានបើកដំណើរការចាប់ពីខែមិថុនាជារៀងរាល់ឆ្នាំ រហូតដល់ទឹកកកនោះបានរលាយ និងហូរចូលក្នុងទន្លេ St. Lawrence។

សណ្ឋគារសារមន្ទីរ Museumotel នៅបារាំង

width=500

សណ្ឋាគារនេះត្រូវបានរចនាឡើងដោយ Pascal Haüserman កាលពីឆ្នាំ ១៩៦០ ជាមួយនឹងតួនាទីដូចជារណប់នៃសណ្ឋាគារធំមួយទៀត។ វាត្រូវបានកែលំអអោយទៅជាសណ្ឋាគារសារមន្ទីរកាលពីឆ្នាំ ២០០៦ ចាប់តាំងពីពេលនោះមក វាក៏មានឈ្មោះល្បី ក៏ដូចជាទទួលបានជោគជ័យយ៉ាងធំធេង។សណ្ឋាគារ Thorngrove Manor — Adelaide Hills អូស្ដ្រាលី

width=500

Thorngrove Manor​ គឺជាទ្រព្យសម្បតិ្ដដ៏អស្ចារ្យនៅ Adelaide Hills នៃប្រទេសអូស្ដ្រាលី។ វិធីតុបតែងប្រកបដោយភាពទាក់ទាញ និងទិដ្ឋភាពដ៏ស្រស់ស្អាតរបស់វា បានធ្វើអោយភ្ញៀវជាតិ និងអន្ដរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង។

សណ្ឋាគារ Kolarbyn Eco (Kolarbyn Eco Lodge) - ស៊ុយអែត

width=500

នេះគឺជាសណ្ឋគារដែលមានលក្ខណៈធម្មជាតិបំផុតដែលមិនធ្លាប់មានពីមុនមក។ Kolarbyn Eco Lodge​ ត្រូវបានគេបង្កើតឡើងដើម្បីកាត់បន្ថយឥទ្ធិពលនៃសម័យទំនើបដើម្បីអោយភ្ញៀវបានស្ថិតនៅក្នុងធម្មជាតិ។

សណ្ឋាគារ Blow Up Hall 5050 — Poznan ប៉ូឡូញ

width=500

ស្ថិតនៅក្នុងក្រុង Poznan របស់ប៉ូឡូញ Blow Up Hall 5050 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយនៃសតវត្សទី ២១។ ភ្ញៀវនៅទីនេះនឹងទទួលបានទូរស័ព្ទ iPhone មួយគ្រឿងបន្ទាប់ពីបានចុះឈ្មោះស្នាក់នៅទីនេះ។

Silken Puerta America - Madrid, អេស្បាញ

width=500

សណ្ឋគារទំនើបនេះត្រូវបានរចនាដោយស្ថាបត្យករ និងសិល្បករដ៏ល្បីឈ្មោះក្នុងពិភពលោក។បើទោះជាសណ្ឋាគារនេះមានលំដាប់ផ្កាយ ៥ ប៉ុន្ដែតម្លៃរបស់វាមិនខ្ពស់ជាងសណ្ឋាគារដទៃនោះដែរ។ បន្ទប់និមួយៗនៅក្នុងសណ្ឋាគារនេះ មិនមានលក្ខណៈដូចគ្នានោះឡើយ បន្ទប់និមួយៗ គឺមានរចនាបថដោយឡែករបស់វា៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing