ចម្លែកៗ ៖ ជាមួយនឹងបទពិសោធន៍ការងារ ជាង ២ ឆ្នាំកន្លះមកនេះ លោក Sardi ទើបតែទទួលបានការចាប់អារម្មណ៍នាខណៈនេះ ក៏ព្រោះតែលោកស្ថិតនៅក្នុងឈុតសម្លៀកបំពាក់មនុស្សពឹងពាង រួចរត់ទៅបំពេញការងារ ដោយធ្វើជាអ្នកជូតកញ្ជក់ នៅជាន់ទី ៧៨ នាសណ្ឋាគារមួយកន្លែង ក្នុងក្រុង Solo ប្រទេសឥណ្ឌូនេស៊ី ។

តែអ្វីដែលជាភាពភ្ញាក់ផ្អើល ជាជាងការស្ថិតនៅក្នុងឈុតសម្លៀកបំពាក់មនុស្សពីងពាង នោះគឺ គាត់មិនបានបំពាក់នូវខ្សែក្រវ៉ាត់ការពារអ្វីជាពិសេសនោះទេ ពោលគាត់ប្រើតែខ្សែពួរចងភ្ជាប់ទៅនឹងខ្លួនគាត់តែប៉ុណ្ណោះ នេះបើយោងតាមការស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលនេះបន្ថែមអោយដឹងថា ក្រុមមនុស្សដែលជាភ្ញៀវចូលមកសម្រាកនៅក្នុងសណ្ឋាគារមួយនេះ ជារឿយៗតែងតែលួចសម្លឹងមើលការបំពេញការងាររបស់គាត់ ខណៈពេលដែលក្រុមមនុស្សជាអ្នកធ្វើដំណើរតាមដងផ្លូវមួយចំនួនផ្សេងទៀត តែងងាកក្រឡេកមកលើ និងពោលពាក្យសរសើរពីការងារដែលធ្វើដោយដៃរបស់គាត់មួយនេះ តែក៏នៅមានក្រុមមនុស្សមួ យចំនួនផ្សេងទៀត លាន់មាត់រិះគន់ផងដែរ ហេតុអីក៏ហ៊ានប្រថុយដល់ថ្នាក់នេះទៅវិញ បើពិតជាស្រឡាញ់ការងារនេះណាស់ ម៉េចក៏មានរកឧបករណ៍ការពារសុវត្ថិភាពអោយបានត្រឹមត្រូវទៅ ៕


* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- កៅអីការិយាល័យមួយ ស្រាប់តែផ្ទុះឡើង ធ្វើអោយស្រ្តីមា្នក់ រងរបួសជាទម្ងន់
- វីដេអូ និយាយពីគ្រោះធម្មជាតិ ដ៏រន្ធត់មួយ ល្បីបំផុត ក្នុងប្រព័ន្ធ ហ្វេសប៊ុក
- អ្នកដំណើរ ធ្វើការចុះចត យន្តហោះជាបន្ទាន់ ទាំងភ្នែកនៅកញ្ជឹង ក ក្រោយ Pilot ធ្លាក់ខ្លួនឈឺ មួយរំពេច
វីដេអូ ចំកួត យកជីវិត មកលលេងនឹងសេចក្តីស្លាប់ មួយនេះ ជាការពិតឬ?
- ប្លន់ ហេស .... ដកកាំបិតផ្លែវែង ដេញកាប់ រត់បាតជើង ស ព្រាត (មានវីដេអូ)
- បះសក់ រស់នៅជាមួយពស់ មានពិស រាប់រយក្បាល ត្រូវបានខាំ រាប់រយដង មិនខ្ចីស្លាប់ (មានវីដេអូ)
- វីដេអូ គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង អាក្រក់បំផុត នៅថៃ ល្បីខ្លាំង នៅក្នុងបណ្តាញ ហ្វេសប៊ុក កម្ពុជា
ដោយ ៖ ពិសីប្រភព ៖ FB