ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១០ នាក់ បានស្លាប់បាត់បង់ជីវិត  បន្ទាប់ពីភ្លៀងមួយមេធំ បានធ្លាក់ជោគជាំ និងបង្កើតបានជាគ្រោះទឹកជំនន់ នៅឯភាគកណ្តាលអ៊ឺរ៉ុបនេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

width=440

គួរបញ្ជាក់ផងដែរថា ទឹកជំនន់ដែលបានជន់លិច ភាគកណ្តាលអ៊ឺរ៉ុប​ លើកនេះ គឺមានផលប៉ះពាល់    ក៏ដូចជាជន់លិច ប្រទេស អាល្លីម៉ង់ ប៉ូឡូញ អូទ្រីស និង  សាធារណរដ្ឋឆេក ។យ៉ាងណាមិញ បើនិយាយពីជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតទាំង ១០ នាក់លើកនេះ ៥ នាក់ ជាពលរដ្ឋសាធារណរដ្ឋឆេក និង ៥  នាក់ផ្សេងទៀត  មកពី អាល្លីម៉ង់ ប៉ូឡូញនិង អូទ្រីស។

width=440

ប្រភពសារព័ត៌មានដដែល បន្ថែមអោយដឹងផងដែរថា រដ្ឋាភិបាលប្រទេសនីមួយៗ ក៏កំពុងចេញយុទ្ធនាការជូយសង្គ្រោះរបស់ខ្លួន ដោយធ្វើការជម្លៀសពលរដ្ឋរាប់ពាន់នាក់ទៅកាន់ទីខ្ពស់ មានសុខសុវត្ថិភាព ខណៈលំនៅស្ថានរបស់ពួកគេមួយចំនួន  ត្រូវបានរងការខូចខាត និងជន់លិច ក៏ព្រោះស្ថិតនៅទីទួលទាប។

width=438

ដោយឡែក នាយករដ្ឋមន្រ្តី សាធារណរដ្ឋឆេក  លោក Petr Necas បានចេញសេចក្តីថ្លែងការណ៍ជាបន្ទាន់ កាលពីថ្ងៃអាទិត្យ អោយមានការចុះជួយអន្តរាគមន៍ជាបន្ទាន់ តាមដែលអាចធ្វើទៅបាន៕

width=431

width=431

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ