ព័ត៌មានអន្តរជាតិ ៖ យុវវ័យ សុំមិនបញ្ជាក់ឈ្មោះ​ វ័យ ២០ ឆ្នាំម្នាក់ ត្រូវបានរកឃើញថាមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ បន្ទាប់ពីបានបើកឡានក្នុងល្បឿនលឿន បំណងទៅបុកហាងមួយកន្លែង    ក៏ព្រោះគេអះអាងថា  មានឡានមួយផ្សេងទៀត  បានបើកដេញឡានរបស់គេ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

width=413

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនាវេលាម៉ោង៤ និង ៣០ នាទីទាបភ្លឺ នៅឯរដ្ឋ Santa Catarina ភាគខាងត្បូងប្រទេសប្រេស៊ីល។ យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីស ប្រចាំតំបន់  អះអាងអោយដឹងថា  ទោះជាយ៉ាងណា ត្រូវមានការតាមដានស៊ើបអង្កេតជាមុនសិន  បើទោះជាមានការអះអាងថា  គេព្យាយាមបើកបុកហាងមួយកន្លែងនោះ   បំណងរត់គេចពីការដេញរបស់ឡានមួយផ្សេងទៀតយ៉ាងណាក៏ដោយ    ។  ពុំមាននរណាម្នាក់ ស្លាប់បាត់បង់ជីវិតអ្វីនោះទេ  ក្នុងឧបទ្ទេវហេតុបើកឡានដូចហោះ    បុកហាងមួយនេះ ។  ខាងក្រោមនេះ ជាវីដេអូ  តាមដានទស្សនាបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ