នៅក្នុងវ័យ ៦ឆ្នាំ ការសិក្សាអោយបានពូកែ គឺជារឿងអស្ចារ្យមួយ ប៉ុន្ដែការបើកមុខជំនួញ ការគ្រប់គ្រងហាង គឺជាប្រការកាន់តែអស្ចារ្យថែមទៀត។

Mollie Price អាយុ ៦ឆ្នាំ ដែលទើបបានទទួលកិត្តិនាមថា ជាអ្នកជំនួញវ័យក្មេងបំផុតនៅប្រទេសអង់គ្លេស។ ថ្មីៗនេះ Mollie Price បានបើកសម្ពោធហាងលក់ស្ករគ្រាប់ និងនំទីបីរបស់ខ្លួននៅស្រុក Welshpool នៃប្រទេសអង់គ្លេស។ ហាងរបស់នាង មានលក់សុទ្ធតែស្ករគ្រាប់ និងនំរបស់អង់គ្លេស និងអាមេរិក។

/

អ្នកស្រី Becky ម្ដាយរបស់ Mollie Price ប្រាប់អោយដឹងថា ៖ ខ្ញុំជឿជាក់ទៅលើ Mollie Price ថា នាងអាចគ្រប់គ្រងការរកស៊ី។ នាងចេះគ្រប់គ្រងការងារ និងធ្វើការដោយការព្យាយាម។ ពេលនេះ Mollie Price ចង់បើកហាងបន្ថែមទៀត។ ហាងទាំងនេះ មានដំណើរការល្អគឺដោយសារ Mollie Price។

ជាការពិត កុមារី Mollie Price ​មានសមត្ថភាពក្នុងការធ្វើជំនួញ និងមានគំនិតល្អៗជាច្រើន។ ដើម្បីដើម្បីទាក់ទាញអតិថិជន Mollie Price បានអោយបញ្ជាទិញសន្ដិសុខចំនួនពីរ ធ្វើពីសម្បកប្រអប់និងដាក់ឈ្មោះថា Alfie និង George យកតាមឈ្មោះរបស់បងប្រុសនាង។

/

Mollie Price ​ធ្វើការនៅហាងនេះក្នុងថ្ងៃសៅរ៍ និងជួបអ្នកចែកចាយផលិតផលនៅថ្ងៃអាទិត្យ។ នាងក៏ស្វែងយល់ពីយោបល់របស់មិត្តភក្ដិរបស់នាងនៅសាលាបឋមសិក្សា ដើម្បីជ្រើសរើសផលិតផលល្អ និងពេញនិយមសម្រាប់ហាងរបស់ខ្លួន។

ដោយមានការជឿជាក់ទៅលើសមត្ថភាពរបស់កុមារីនេះ ទំព័រ The Sun របស់អង់គ្លេស បានហៅMollie Price ថា មហាសេដ្ឋីអនាគត៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing