មន្រ្តីសញ្ជាតិអាមេរិកម្នាក់ត្រូវបានស្លាប់ និងមា្នក់ទៀតបានរងរបួសក្នុងហេតុការណ៍ដែលសកម្មជនអ៊ីស្លាមជ្រុលនិយម បានដុតបំផ្លាញ ស្ថានកុងស៊ុល របស់សហរដ្ឋអាមេរិក នៅក្នុងទីរដ្ឋធានីBenghazi ប្រទេស លីបី។
គេជឿថាសកម្មភាពអសកម្មនេះបានបង្ករឡើងដោយមូលហេតុដែលក្រុមសកម្មជនអ៊ីស្លាមជ្រុលនិយមទាំងនោះមានកាខឹងសម្បារចំពោះខ្សែភាពយន្តថ្មីដែលផលិតកម្មមួយនៅអាមេរិកកំពុងថតដែលគេនិយាយថាវាមានលក្ខណៈមើលងាយ ដល់គ្រូមហាម៉ាត់បង្វឹកសាសនាអ៊ីស្លាមរបស់គេ។
អគារស្ថានកុងស៊ុលអាមេរិកនៅ Benghazi ប្រទេស លីបី ត្រូវបានគេដុតនឹងគប់គ្រាប់បែបដៃ និងគ្រាប់បែបឆ្នៃពីសាំងចូលដែលបណ្ដាលអោយមានអគ្គីភ័យឆាបឆេះសន្ធោរសន្ធៅ។ គេសង្កេតឃើញមានសកម្មភាពអសកម្មនេះផងដែរនៅមុខស្ថានទូតអាមេរិកនៅទីក្រុង Cairo ប្រទេសអេស៊ីប តែមិនមានការប្រើអំពើហិង្សារធ្ងន់ធ្ងរដូចនៅលីបី នោះទេ។ មន្រ្តីម្នាក់ស្ថានកុងស៊ុលម្នាក់ត្រូវបានស្លាប់ ម្នាក់មានរបួស និងជាច្រើននាក់ទៀតត្រូវបានជម្លៀសចេញដែលពេលនេះពួកគេមានសុវត្តិភាពធម្មតាទេ៕

ដោយ៖ ម៉ូកាប្រភពពី៖ BBC