សក់ជ្រុះគឺជាបញ្ហាមួយដែលបណ្តាលមកពី បញ្ហាស្បែកល្អ សម្យូរទៅដោយជាតិខ្លាញ់ច្រើនពេក ឬ ស្បែកក្បាលស្ងួតពេក និង អាចបណ្តាលមកពីស្រ្តេស ការគិតច្រើនពេក បង្កើតបានជាអារម្មណ៍ធុញថប់។ ដូច្នេះ ដើម្បីកាត់បន្ថយការជ្រុះសក់ដោយបញ្ហាដូចខាងលើនេះ សូមធ្វើតាមការណែនាំ ដូចខាងក្រោម។

/

ទឹកផ្លែឈើធម្មជាតិ៖ អ្នកអាចដុសស្បែកក្បាលរបស់អ្នក ជាមួយនឹងទឹកខ្ទឹមស ខ្ទឹមបារាំងឬទឹកខ្ញី។ បន្ទាប់មក ទុករយៈពេល ១យប់ និង លាងសំអាតស្បែកក្បាលរបស់អ្នកចេញនៅពេលព្រឹក។

ម៉ាស្សាស្បែកក្បាល៖ សូមធ្វើការម៉ាស្សាស្បែកក្បាលរបស់អ្នក ឱ្យបាន ២ ទៅ៣នាទី ជារៀងរាល់ថ្ងៃដើម្បីរំញោចចរន្តឈាមនៅលើក្បាលរបស់អ្នកឱ្យរត់បានស្រួលនិងកាត់បន្ថយភាពតានតឹង ធ្វើឱ្យអ្នកស្រឡះក្បាល មានអារម្មណ៍ល្អ។

ធ្វើសមាធិ៖ អ្នកជឿ ឬមិនជឿ ការអង្គុយធ្វើសមាធិ អាចជួយកាត់បន្ថយអារម្មណ៍តានតឹងមិនឱ្យគិតច្រើន ដែលអាចជួយអ្នកកាត់បន្ថយការជ្រុះសក់បានយ៉ាងមានប្រសិទ្ធិភាព៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ indiatimes