ភ្នំពេញៈ  តារាសម្តែងស្រីកំពុង ទទួលបានការគាំទ្រ ពីទស្សនិកជន តាមរយៈរឿង ពន្លកស្នេហ៍ក្បែរជាយដែន កញ្ញា គង់ វិច្ឆិកា បានត្អូញត្អែរថា គ្រាន់តែចូល រដូវវស្សាភ្លាម សន្ទុះការងាររបស់នាង ហាក់មានភាព ស្ងាត់ដូចចោរលួចសេះ ទាំងការសម្ដែង និងថតឈុតខារាអូខេ របស់ផលិតកម្មនានា ជាហេតុធ្វើឲ្យនាង មានការរយាលខ្លាំងពី ការងារសិល្បៈ ខុសប្លែកពីតារាដទៃ។

តារាសម្តែងស្រីវ័យក្មេងរូបស្រស់ ដែលធ្លាប់មានឈ្មោះ បោះសំឡេង តាមរយៈការសម្តែងរឿង ចាក់បញ្ចាំងនៅស្ថានីយ ទូរទស្សន៍ កញ្ញា គង់ វិច្ឆិកា បានប្រាប់ LookingTODAY ឲ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣នេះថា មុនរដូវវស្សា ឈានចូលមកដល់ នាងមានការមមាញឹក ច្រើនជាមួយការងារ ទាំងការសម្តែងរឿង និងថតឈុតខារ៉ាអូខេច្រើន តែស្រាប់តែចូលមក ដល់រដូវវស្សា ការងារហាក់មានការស្ងប់ស្ងាត់ ខ្លាំងណាស់។

ស្រីស្រស់សម្បុរខ្មៅស្រអែមរូបនេះ បានប្រាប់ថា គ្រាន់តែចូលរដូវវស្សាភា្លម ទំនេរភ្លេតតែម្តង...សូម្បីតែខ្ញុំក៏ មិនដឹងដែរ ព្រោះថាចូល ដល់រដូវភ្លៀង មិនសូវមានខាង អ្នកដឹកនាំរឿង ឬក៏ខាងផលិតកម្ម ទាក់ទងថតសោះ ។ តែក្នុងនោះ ខ្ញុំក៏មានគម្រោងចេញថតរឿងថ្មីមួយ នៅដើមខែក្រោយ ដោយសារតែម្ចាស់ ផលិតកម្ម ទាក់ទងមកមុនថ្ងៃបោះឆ្នោត តែខ្ញុំមិនទាន់ដឹងថា រឿងបែបណា និងមានចំណងជើងអ្វីទេ ។

តារាសម្ដែង ធ្លាប់តែទទួលបានតំណែង ជាតួរងកាចឆ្នាស់ឆ្នើម ឈ្នានីសគេ មិនចេះចប់មិនចេះហើយ កញ្ញា គង់ វិច្ឆិកា បានប្រាប់ទៀតថា សម្រាប់ភាព ស្ងប់ស្ងាត់ការងារនេះ ក៏ធ្វើឲ្យនាងខ្លាចរអា ធ្លាក់ប្រជាប្រិយភាព ព្រោះយូរៗទៅធ្វើឲ្យទស្សនិកជន អាចនឹងភ្លេចមុខ ពីពិភពសិល្បៈក៏ថាបាន៕

Looking

Looking

Looking

Looking

width=500

width=500

ព័ត៌មានកំសាន្តស្តីពីតារាៗ ដ៏សំបូរបែបគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល