ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ក៏ដោយសារតែការវាយប្រហារ ពីសំណាក់ឆ្លាមសដ៏កំណាច និងកម្របំផុត នៅឯឆ្នេរសមុទ្រមួយកន្លែង ដែលមានទីតាំងនៅក្នុងប្រទេស ញូវសេឡេន នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាព្រឹកមិញនេះ។

លើសពីនេះទៅទៀត បើយោងតាមសម្តីសាក្សីដែលជានារីវ័យ ១៨ ឆ្នាំ មានឈ្មោះ StefMcCallum បានអោយដឹងថា អំឡុងពេលកើតហេតុ មនុស្សប្រមាណជាង ២០០ នាក់ មានវត្តមាននៅលើឆ្នេរមួយនេះ ស្របពេលដែលខ្ញុំបានឃើញភ្នាក់ងារមានសមត្តកិច្ចស្ទុះទៅជួយបុរសដែលជាជនរងគ្រោះ ពីការវាយប្រហារពីឆ្លាមសមុទ្រ ដោយបាញ់ដល់ទៅ ២០ គ្រាប់ មុននឹងវាអូសគាត់ចូលទៅក្នុងផ្ទៃទឹក។

គួររំឭកផងដែរថា បុរសដែលជាជនរងគ្រោះរូបនោះមានវ័យ ៤៧ ឆ្នាំ ស្របពេលដែលអត្តសញ្ញាណមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយនោះទេ ហើយបើនិយាយពីការកើតមានឡើងនូវឧបទ្ទេវហេតុនេះវិញ ត្រូវបានរកអោយឃើញថា ឆ្លាមសមុទ្រកាចនោះបានបើកការវាយប្រហារ ខណៈពេលដែលគាត់កំពុងតែស្ទួចត្រីនៅឯឆ្នេរសមុទ្រ Muri-wai ក្រុង Auckland ប្រទេសញូវសេឡេន កាលពីពេលកន្លងទៅនេះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ