បរទេស៖ យើងសង្កេតឃើញថា បច្ចុប្បន្ននេះបញ្ហាអំពើហិង្សា សង្រ្គាម និងភាពចលាចល គឺតែងតែកើតមានទ្បើង ជាញឹកញាប់នៅតាមបណ្ដា ប្រទេសទូទាំពិភពលោក។

ប៉ុន្តែមិនមែនមានន័យថា ប្រទេសទាំងអស់សុទ្ធសឹងតែ ជួបរឿងបែបនេះទាំងអស់ទេ ជាក់ស្ដែង ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលមាន សន្តិភាពបំផុតក្នុងពិភពលោក៖

១. ប្រទេសអ៊ីស្លង់ជាប្រទេសកោះមួយ មានសន្តិភាពបំផុត ក្នុងពិភពលោក ដែលប្រទេសនេះ គ្មានកងកម្លាំងទ័ពឈរជើងនោះទេ។ ទន្ទឹមនឹងនេះ ប្រទេសអ៊ីស្លង់ ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយមានការរីកចម្រើនបំផុតក្នុងពិភពលោក ដែលមានប្រព័ន្ធសុខុមាលភាព ការអប់រំខ្ពស់ និងការថែទាំសុខភាព ដល់ប្រជាពលរដ្ឋ របស់ខ្លួនបានយ៉ាងល្អប្រសើរ។

/

២. ប្រទេសដាណឺម៉ាកមិនត្រឹមតែជាប្រទេសមួយ ដ៏មានសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រទេសដ៏រីករាយបំផុត ក្នុងពិភពលោកផងដែរ។ ប្រជាពលរដ្ឋក្នុងប្រទេសនេះ ចូលចិត្តបង្កើតក្ដីស្រលាញ់ និងស្រលាញ់សន្តិភាព ហេតុដូចនេះ គឺពុំមានសង្គ្រាមនោះទេ។

/

៣. ប្រទេសនូវែលហ្សេឡង់ត្រូវបានគេស្គាល់ថា ជាប្រទេសមួយ មានទេសភាពដ៏ស្រស់ស្អាត អាកាសធាតុល្អបរិសុទ្ធ និងមានសន្តិភាព ជាពិសេសប្រជាពលរដ្ឋនៅទីនោះ ពិតជាគួរស្រលាញ់ណាស់។

/

៤. ប្រទេសអូទ្រីសជាប្រទេសដ៏អស្ចារ្យមួយ ដែលតែងតែមានសកម្មភាពគាំទ្រ អង្គការណាតូ ក្នុងការគ្រប់គ្រងសន្តិភាព និងសហការប្រតិបត្តិ ជួយសង្គ្រោះ យ៉ាងសកម្ម ក្នុងតំបន់ណា ដែលជួបប្រទះគ្រោះមហន្តរាយ។

/

៥. ប្រទេសស្វីសមិនត្រឹមតែជាប្រទេសមួយ មានសុខសន្តិភាពនៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រទេសមួយ ដែលមានអត្រាឧក្រិដ្ឋកម្មទាបបំផុត ក្នុងពិភពលោក។

/

៦. ប្រទេសជប៉ុនបន្ទប់ពីសង្គ្រាមលោកលើកទី២ បញ្ចប់ទៅយ៉ាងលឿន ប្រទេសជប៉ុនបានអនុម័តច្បាប់រដ្ឋធម្មនុញ្ញមួយ ដែលអនុញ្ញាតឲ្យ ប្រជាពលរដ្ឋបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ក្នុងសភាជាតិរបស់ខ្លួន ទង្វើនេះបានធ្វើឲ្យជប៉ុន ប្រែមកជាមានសុខសន្តិភាព និងសុវត្ថិភាពក្នុងប្រទេស។

/

៧. ប្រទេសហ្វាំងទ្បង់ជាប្រទេសដ៏មានសុវត្ថិភាព និងសន្តិភាពមួយ ស្ថិតក្នុងចំណោមប្រទេសទាំង៥ ក្នុងពិភពលោកពដែលមានប្រព័ន្ធអប់រំល្អប្រសើរ។

/

៨. ប្រទេសកាណាដាត្រូវបានគេស្គាល់ថា ជាប្រទេសមួយ មានអត្រាឧក្រិដ្ឋកម្មនៃអំពើហឹង្សាទាបបំផុត និងក៏ជាប្រទេសសុខសន្តិភាពមួយ ក្នុងពិភពលោកផងដែរ។

/

៩. ប្រទេសស៊ុយអែតជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេស ដ៏មានសុខសន្តិភាពបំផុត ក្នុងពិភពលោក និងមានរដូវរងារដ៏គួរឲ្យទាក់ទាញទៀតផង។

/

១០. ប្រទេសប៊ែលហ្សិកគេសង្កេតឃើញថា ពុំសូវមានអស្ថិរភាពផ្នែកនយោបាយកើតទ្បើងច្រើនទេ នៅក្នុងប្រទេសមួយនេះ។ ប្រជាពលរដ្ឋប្រទេសប៊ែលហ្សិក បានចូលរួមចំណែកជាញឹកញាប់ ក្នុងបេសកកម្មថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ និងអង្គការណាតូ៕

/

ផ្តល់សិទ្ធដោយ ​៖ ដើមអម្ពិល