បើតាមប្រភពសារពត៌មាន ភាគច្រើនរបស់ប្រទេសចិនបានអោយដឹងថា  នាឆ្នាំនេះកំរិត ទឹកជំនន់បានកើនឡើងខ្ពស់ជាងឆ្នាំណាៗទាំងអស់ជាពិសេសតំបន់ទន្លេ  Yangtze ដែល ជាផ្លូវទឹកដ៏វែងបំផុតរបស់ប្រទេសចិន ហើយវាក៏ជាបញ្ហាប្រឈមមួយនៅក្នុងការទប់ស្កាត់ ក៏ដូចជាការការពារនូវគ្រោះទឹកជំនន់។

/

បើយោងទៅតាមទិន្នន័យ ដែលចេញផ្សាយដោយ​ China Three Gorges Corporation បានអោយ ដឹងថា   រយៈពេលពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ    កំរិតទឹកជំនន់បានកើនឡើងដល់ទៅ  ២ ម៉ែត្រ ឯណោះ។ទន្ទឹមនិងពេលនេះដែរ មជ្ឈមណ្ឌលកណ្តាលតាមដានឧត្តុនិយមជាតិ ក៏បានចេញផ្សាយ នូវរបាយការណ៏របស់ខ្លួនដោយបានព្យាករណ៏ទៅនិងអកាសធាតុនាពេលចុងក្រោយ ហើយបាន បញ្ជាក់់ថា នាប៉ុន្មានសប្តាហ៏ខាងមុខនេះ និង  មានព្យុះភ្លៀងបោកបក់មកលើតំបន់មួយចំនួនរបស់ ប្រទេសចិនរួមមាន ផ្នែកកណ្តាល និង ផ្នែកខាងកើតនៃប្រទេសចិន។

គួរបញ្ជាក់ផងដែរថា លោក Chen Lei ដែលជារដ្ឋមន្ត្រីមកពីក្រសួងធនធានទឹក បានប្រាប់ដល់សន្និ សិទកាសែតជាតិមួយថា ទាក់ទងនិងវិធានការ គ្រប់គ្រងគ្រោះទឹកជំនន់នាឆ្នាំនេះ អោយបានដឹងថា អជ្ញាធរមានសមត្តកិច្ចបានត្រៀមរួចជាស្រេចក្នុងការការពារ ការបង្ការក៏ដូចជាការជួយសង្រ្គោះទៅ ដល់ប្រជាជនមូលដ្ឋាន ករណីដែលមានរឿងដែលមិននឹកស្មានដល់ណាមួយ។

/

លើសពីនេះទៅទៀត បើយោងទៅតាមទីភ្នាក់ងារដែលមកពី ក្រសួងសង្គមស៊ីវិលបានបញ្ចាក់អោយ ដឹងថា​​   នៅក្នុងឆ្នាំនេះមានបណ្តាខេត្តជាច្រើននៃប្រទេសចិន បានទទួលរងឥទ្ធិពលពីគ្រោះធម្មជាតិ មួយនេះពោលគឺ គ្រោះទឹកជំនន់នេះតែម្តង​ ដែលមកទល់និងពេល    បើតាមស្ថិតិដែលបានមកពីក្រ សួងមួយនេះបានបញ្ជាក់អោយដឹងថា   អំឡុងពេលដែលមានភ្លៀងធ្លាក់ចាប់តាំងពីថ្ងៃទី  ២០  រហូត ដល់ថៃ្ងទី ២៩ ខែមិថុនា បានបណ្តាលអោយមានគ្រោះទឹកជំនន់ ក៏ដូចជាការរអិលបាក់ដី  នៅឯខេត្ត Sichuan ហើយបានបណ្តាលអោយមនុស្សស្លាប់ដល់ទៅ  ៦៣ នាក់ និង​ ៤២ នាក់ទៀតបានបាត់ខ្លួន ដោយឡែកមានចំនួនប្រជាជនដល់ទៅ  ១០  លាននាក់ឯណោះដែលបានរងផលប៉ះពាល់ទូទាំងប្រ ទេសចិន៕

ដោយ ៖​ រិទ្ធីប្រភព ៖ chinadaily