ព័ត៌មានអន្តរជាតិ ៖ ត្រីធូណាយក្សមួយ ត្រូវបានដេញថ្លៃក្នុងតម្លៃខ្ពស់ ដែលមានតម្លៃដល់ទៅ១,៧ លានដុល្លារ ថ្លៃជាង ៣ ដងនៃការដេញថ្លៃត្រីធូណាកាលពីពេលកន្លងទៅក្នុងក្រុង Tokyoប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះ ក៏មានការដេញថ្លៃនូវប្រភេទត្រីធូណានេះរួចម្តងមកហើយ ខណៈពេលដែលវាមានទម្ងន់ដល់ទៅ ២២២ គីឡូក្រាម នឹងមានតម្លៃ ១៥៥,៤ លានយេន។

ដោយឡែក បើនិយាយពីការដេញថ្លៃលើកនេះ ត្រូវបានធ្វើឡើងនៅឯផ្សារត្រី Tsukiji ក្នុងក្រុងតូក្រូ ស្របពេលដែលលោក Kiyoshi Kimura ជាម្ចាស់ភោជនីយដ្ឋានដ៏ល្បីក្នុងក្រុង ( KiyomuraCo) បានក្លាយជាម្ចាស់ត្រីធូណាយក្សមួយក្បាលនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ