ហុងកុង ៖ កាលពីថ្ងៃច័ន្ទ កន្លងទៅ អាជ្ញាធរទីក្រុងហុងកុង បានគូសបញ្ជាក់អោយដឹងថា ខ្លួននឹងបើកការតាមដានស៊ើបអង្កេត បន្ទាប់ពីមានឧបទ្ទេវហេតុបាក់រលំស្ពានអាកាស តំណភ្ជាប់ទៅនឹងយន្តហោះ Cathay Pacific និងបានធ្វើអោយអ្នកបច្ចេកទេសជាច្រើននាក់​រងរបួសនេះបើយោងតាមការដកស្រង់សារព័ត៌មាន​ ដែលបានចេញផ្សាយដោយទំព័របរទេស អាស៊ីវ័ន។

width=449

គួរបញ្ជាក់ផងដែរថា  ករណីឧបទ្ទេវហេតុខាងលើនេះ ​ បានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ     នៅឯអាកាសយានដ្ឋាន អន្តរជាតិ  ទីក្រុង ហុងកុង   ស្របពេលដែលយន្តហោះ Cathay Pacific A330 មួយនេះ នឹងធ្វើដំណើរឆ្ពោះទៅប្រទេសជប៉ុន ។  រំពេចនោះ ស្រាប់តែវាបានបាក់រលំ  បន្ទាប់ពីតំណភ្ជាប់ស្ពានខាងមុខ     បានបុកជាមួយនឹងតំណភ្ជាប់ស្ពានខាងក្រោយ   ដែលនឹងយកទៅភ្ជាប់នឹងទ្វារយន្តហោះ ផ្នែកខាងមុខ  ដើម្បីដាក់អោយអ្នកដំណើរធ្វើការឡើងចុះ។

width=442

ដោយឡែក ប្រភពដដែលបន្ថែមថា អ្នកដំណើរទាំង ២៦២ នាក់នៅលើយន្តហោះមួយគ្រឿងនេះ  មិនបានទទួលរងរបួសអ្វីនោះទេ  ស្របពេលអ្នកបច្ចេកទេសជាច្រើននាក់បានរងរបួសហើយបើនិយាយពីឧបទ្ទេវហេតុលើកនេះវិញ     ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់ភ្នាក់ងារមានសមត្តកិច្ចនៅឡើយ៕

width=440

width=439

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន