ព័ត៌មានអន្តរជាតិ ៖ មនុស្សយ៉ាងតិច ២ នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ហើយ ៣ នាក់ផ្សេងទៀតត្រូវរបួស កាលពីថ្ងៃទី២៤ តុលា ក្នុងការបាញ់ប្រហារមួយនៅតំបន់ Downey ជិតក្រុង Los Angeles រដ្ឋCalifornia សហរដ្ឋអាមេរិក នេះបើតាមការអោយដឹងពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា មនុស្ស ៥ នាក់ត្រូវគ្រាប់កាំភ្លើង ពេលខ្មាន់កាំភ្លើងជាបុរស អាហ្វ្រិក-អាមេរិក ម្នាក់អាយុប្រមាណជា ៣០ ឆ្នាំ បានបើការបាញ់ប្រហារ ក្នុងសហគ្រាសតស៊ូប្រឆាំងគ្រោះអគ្គិភ័យមានឈ្មោះ ថាUS Fire Protection Company ស្ថិតនៅចម្ងាយប្រមាណជាង ២០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ពីទីក្រុង Los Angeles ។

គួររំឭកផងដែរថា ភ្នាក់ងារសារព័ត៌មាន NBC4 ក៏បានរាយការណ៍អោយដឹងថា មនុស្ស ២ នាក់ដែលបានស្លាប់បាត់បង់ជីវិតនោះ គឺជាម្តាយ និងកូនស្រី។ គេសន្និដ្ឋានថា ជនសង្ស័យអាចជាអ្នកបើករថយន្តឱ្យជនរងគ្រោះម្នាក់ ស្របពេលដែលករណីបាញ់បោះមួយនេះ កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីប៉ូលីសនៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ chinadaily