ភ្នំពេញ៖ តារាសម្តែង និងជាតារាចម្រៀង ស្រីវ័យក្មេងសាច់ខ្ចី កញ្ញា ពេជ្រ អាវីហ្សា ខណៈដែលអវត្តមាន ក្នុងការឡើងច្រៀង និងសម្តែង មួយរយៈនេះមក ក៏ស្រាប់តែ មានព័ត៌មាន លេចឮថា នាងកំពុងតែ សំងំលាក់ខ្លួន ព្រោះតែការវះកាត់ កែបបូរមាត់ មិនទាន់ជាសះស្បើយ ។ ទន្ទឹមនឹងព័ត៌មាននេះ កញ្ញា ពេជ្រ អាវីហ្សា មិនបង្ហាញមុខ គឺបណ្តាលមកពីនាង កែសម្ផស្សមិនស្អាតសមតាមបំណង ពោលគឺសម្រស់របស់នាង អន់ជាងកាលពីមិនទាន់កែទៅទៀត។

បើតាមប្រភព ពីអ្នកជិតស្និទ្ធ ជាមួយតារាស្រី ពេជ្រ អាវីហ្សា បាននិយាយប្រាប់ឲ្យដឹងថា មុននេះបន្តិចៗ កញ្ញា ពេជ្រ អាវីហ្សា បានសម្រេចចិត្ត ចេញទៅ ប្រទេសថៃ ដើម្បីធ្វើការវះកាត់ កែបបូរមាត់ របស់នាង ឲ្យមានសភាពស្តើងស្អាត ជាងមុន។ ប៉ុន្តែផ្ទុយពីនេះ ក៏មានបណ្តាញ សារព័ត៌មាន ក្នុងស្រុកចុះផ្សាយថា ការមិនបង្ហាញ វត្តមាន របស់តារាសម្តែងសិចស៊ី ពេជ្រ អាវីហ្សា ក៏ព្រោះតែនាង កែសម្ផស្សខុស មិនសមតាមបំណងប្រាថ្នា ទើបមិនហ៊ានចេញមុខ នៅក្នុងកម្មវិធីសិល្បៈ ព្រោះខ្លាចខ្មាសគេខ្មាសឯង។

ផ្តល់សម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទនារសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣នេះស្រីស្រស់ សម្រស់ល្អផូរផង់ កញ្ញា ពេជ្រ អាវីហ្សា បានប្រាប់ឲ្យដឹងថា ប្រហែលជាមួយខែមុន នាងពិតជាបានចេញទៅប្រទេសថៃ ដើម្បីកែបបូរមាត់ឲ្យស្តើងជាងនេះ ពិតមែន។

តារាសម្តែងវ័យ២៣ ឆ្នាំ កញ្ញា ពេជ្រ អាវីហ្សា បាននិយាយបន្តថា ចាស់ ..បង! ខ្ញុំបានចេញទៅកែបបូរមាត់ នៅប្រទេសថៃ ទើបត្រឡប់មកវិញថ្មីៗនេះទេ…(សើច !) ខ្ញុំគ្រាន់តែកាត់សាច់ បបូរមាត់ឲ្យ មានសភាពស្តើង ជាងមុន គឺមិនបានដាក់សាច់ចូល ឬមួយធ្វើអីខុស ពីនេះទៀតទេ។ ចំពោះការបាត់មុខមិនសូវឃើញខ្ញុំ បង្ហាញខ្លួន តាមកម្មវិធីសិល្បៈ ក្នុងមួយរយៈនេះ ក៏ព្រោះតែខ្ញុំ មិនទាន់ជាសះស្បើយសាច់មាត់ ដែលបានកាត់ ទើបមិនទាន់ហ៊ានឡើងច្រៀង នៅតាមប៉ុស្តិ៍ទូរទស្សន៍។ ខ្ញុំត្រូវរង់ចាំរហូតដល់សាច់មាត់របស់ខ្ញុំ ជាសះស្បើយ ទើបខ្ញុំចេញច្រៀង ជាថ្មីឡើងវិញ..! ។

ពេជ្រ អាវីហ្សា បានបញ្ជាក់ទៀតថា នាងទៅថៃ គឺដើម្បីកែតែបបូរមាត់ តែប៉ុណ្ណោះ ពុំមែនកែអ្វី ផ្សេងពីនេះឡើយ។ ការកាត់បបូរមាត់ស្តើងនេះ គឺចំណាយ លុយអស់ ចំនួន ២០០០ដុល្លារ ហើយថ្ងៃមុខ នាងក៏មានគម្រោង ក្នុងការកែច្រមុះថែមទៀតដែរ។

តារាសម្តែងវ័យក្មេង កញ្ញា ពេជ្រ អាវីហ្សា ត្រូវបានគេស្គាល់ថា ជាតារាស្រី ដែលកំពុងឆក់ទាញ បាននូវប្រជាប្រិយភាព និង ការគាំទ្រច្រើន តាមរយៈនៃការសម្តែង ការវិកាខារ៉ាអូខេ និងការឡើងច្រៀង នៅតាមបណ្តាកម្មវិធី របស់ស្ថានីយទូរសទ្សន៍ ពិសេសជាងនេះ គឺរូបសម្រស់ដ៏ស្រស់សោភា របស់នាងតែម្តង៕

width=500

width=500

width=500

width=500

width=500

 

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ​ ៖ ដើមអំពិល