កាលពីសប្តាហ៍មុនកន្លងទៅនេះ នៅក្នុង League បាល់ទាត់របស់ប្រទេស Romania ជំនួបរវាងក្រុម Gaz Metan និង Petrolul ត្រូវបានគេនិយាយថា ជាការប្រកួតបាល់ទាត់ ដែលប្រើប្រាស់អំពីហិង្សា ច្រើនជាងគេ ដោយក្នុងមួយប្រកួតនេះ ទទួលបាន ១៣ កាតលឿង និង ៤កាតក្រហម ។
ហេតុការណ៍បានកើតឡើង នៅក្នុងតង់ទី ២ ពេលដែលកីឡាករ Thaer Bawab ខ្សែរប្រយុទ្ធរបស់ក្រុម Gaz Metan បានធ្វើពុតជាឈឺ ហើយអង្គុយចុះ ដោយគ្មានអ្នកណា បានប៉ះសោះ ។ក្រោយមក អ្នកចាំទី Mircea Bornescu របស់ក្រុម Petrolul បានរត់ទៅចាប់ទាញ Bawab ងើបឡើងមក ហើយទ្រាំមិនបាន ក៏ខាំស្មាររបស់ Bawab រហូតដល់មិត្តរួមក្រុមទាំង ២ ប៉ះទង្គិចគ្នាប្រវាយប្រតប់ពេញតារាង ។ ជាលទ្ធផលក្រុមទាំង ទទួលបានកាតលឿងសរុប ១៣ និង កាតក្រហមសរុប ៤ ហើយបញ្ចប់ក្នុងលទ្ធផល ១ ទល់ ១ ៕
ដោយ ៖ កុសលប្រភព ៖ k14