ថ្មីៗនេះ នៅលើ blog មួយចំនួននៅប្រទេសចិន កំពុងមានការចែករំលែករូបភាពរបស់នារី
ម្នាក់ដែលមានឈ្មោះថា Mei Sa Sa ដែលបានថត និងបង្ហោះនៅលើទំព័រឯកជនរបស់នាង
ដើម្បីបង្ហាញពីការសារភាពក្ដីស្នេហ៍ចំពោះបុរសម្នាក់ដែលមានឈ្មោះថា Zheng Lei ។

Sa Sa បានអោយដឹងថា នាងត្រូវបានបុរសនោះបដិសេធបីលើករួចមកហើយ ប៉ុន្ដែនាងនៅ
តែមិនព្រមចុះចាញ់។ បច្ចុប្បន្ន អ្នកលេងអ៊ីនធើរណែតជាច្រើនបាន និងកំពុងគាំទ្រនាង
ដោយសង្ឃឹមថា មនោសញ្ចេតនារបស់នាងនឹងត្រូវបានទទួលយក។

សូមអញ្ជើញមិត្តអ្នកគាំទ្រ Camnews ទាំងអស់ តាមដានពីសំដីសារភាពរបស់
នារីនេះដូចខាងក្រោម៖



អូនចង់និយាយប្រាប់បងរឿងមួយ...


ថ្ងៃទី ១៤មករា ឆ្នាំ ២០១១ បងបានក្លាយជាមិត្តល្អរបស់អូន។


អូនចាប់ផ្ដើមប្រើ blog QQ សរសេរអ្វីៗជាច្រើននៅលើ status ដោយសង្ឃឹមថា
បងនឹងយកចិត្តទុកដាក់ចំពោះអូន។

អូនមិនទាន់និយាយប្រាប់បងថា លើកដំបូងបានជួបបង អូនមានអារម្មណ៍ថា
ស្និទ្ធស្នាលណាស់ទៅហើយ។


បងនៅតែមានអំនួត និងនៅតែធ្វើចរិតព្រងើយកន្តើយ...


អូនខ្លាចក្រែងថាបងមិនទាន់យល់ច្បាស់ពីចិត្តអូន អូនចង់ប្រគល់អ្វីដែលល្អជាងគេជូនបង


កាលជួបបងលើកមួយនោះ មិត្តភ័ក្តរបស់អូនជួបរៀបចំអោយអូនអស់ពេញមួយ
យប់ តែខ្លួនយ៉ាងសុភាពទៅជួបបង ព្រោះគិតថាបងចូលចិត្តបែបនារីបែបនេះ


...អូនកំពុងផ្លាស់ប្ដូរខ្លួនឯង ប៉ុន្ដែបងមិនអាចចាំមើលអូនបាន។


អូនយល់ថា អ្វីដែលអូនបានធ្វើនឹងធ្វើអោយបងរំភើបចិត្ត តែចុងក្រោយវាគ្រាន់តែធ្វើ
អោយរូបអូនរំភើបចិត្តម្នាក់​ឯងប៉ុណ្ណោះ។


គេងសុបិនឃើញបងនៅក្បែរអ្នកផ្សេង អូនក៏យំនៅក្នុងសុបិននោះ ពេលភ្ញាក់ឡើង
អូនចង់តែប្រាប់បងថា កុំទៅចោលអូន ប៉ុន្ដែអូនគ្មានភាពក្លាហានគ្រប់គ្រាន់...


នៅចំពោះមុខបង អូនតែងធ្វើដូចជាការលេងសើច ប៉ុន្តែលើកនេះគឺអូនយកចិត្តទុក
ដាក់យ៉ាងពិតប្រាកដ


អូនស្រលាញ់បង ប្រាកដណាស់ថានឹងមិនរាថយ មិនស្ដាយក្រោយជាដាច់ខាត។


ទោះបីជាបងបដិសេធក៏មិនថ្វី អូននឹងនៅទីនេះជានិច្ច រង់ចាំរហូតដល់បងធុញទ្រាន់
ហើយវិលមករកអូន។

អស្ចារ្យមែន សូម្បីតែមិត្តភ័ក្ដរួមការងាររបស់នាងក៏ខ្លាចដោយសារការប្ដេជ្ញាចិត្ត
របស់នាង។
សូម្បីតែមិត្តភ័ក្ដរបស់នាងក៏ត្រូវបញ្ចេញសម្លេងដើម្បីគាំទ្រនារីនេះ
ដែរ ៖



Lei Zheng ! លោកប្រញាប់ទទួលយក Sa Sa ទៅ! យើងជិតនឹងត្រូវនាងរំខាន
ដល់ស្លាប់ហើយ!


រាល់ថ្ងៃពេលក្រោកពីដំណេក 16 ម៉ោងនាងរំឮកពីលោកជានិច្ច!


នាងពិតជាស្មោះត្រង់ណាស់ លោកយល់ព្រមទៅ!

តាមពិតទៅ បើមើលរូបថតមួយចំនួនរបស់ Mei Sa Sa នាងក៏ស្អាតដែរតើ ៖



អូនស្រលាញ់បង!



សង្ឃឹមថា Sa Sa នឹងបានសម្រេចដូចបំណង!

ដោយ ៖​ សូរីយ៉ា
ប្រភព ៖ K14