ស្រីស្អាត Jenna Talackova ត្រូវបានជម្រុះចេញពីជុំផ្ដាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញា Miss
Universe Canada បន្ទាប់ពីក្រុមមេប្រយោគបានដឹងថា នាងគឺជាបុរសកែភេទ។
បុរសកែភេទ Jenna Talackova មានសម្រស់លើសនារីទាំងឡាយ

ស្រីស្អាត Jenna Talackova អាយុ ២៣ឆ្នាំ​ មានកំពស់ ១,៨ម មានសម្រស់ដ៏ទាក់ទាញ និង
លេចធ្លោជាងគេនៅក្នុងជុំដំបូងៗនៃការប្រកួតបវរកញ្ញា Miss Universe Canada ឆ្នាំ ២០១២។
ប៉ុន្ដែ កាលពីថ្ងៃទី ២៤មិនាកន្លងទៅ ក្រុមមេប្រយោគបានជម្រុះ Jenna Talackova ចេញពីជុំ
ផ្ដាច់ព្រ័ត្រ ក្រោយពីបានដឹងថា នាងជាបុរសកែភេទ។

នៅក្នុងច្បាប់នៃការប្រកួតនេះ គឺទទួលស្គាល់តែបេក្ខនារីដែលជាស្ដ្រីពីកំណើតតែប៉ុណ្ណោះ។
Jenna Talackova បានធ្វើការប្ដូរភេទតាំងពីមានអាយុ ១៩ឆ្នាំ។ កាលពីឆ្នាំ ២០១០ Jenna
Talackova ធ្លាប់បានចូលរួមក្នុងការប្រកួតបវរកញ្ញាប្ដូរភេទអន្ដរជាតិនៅប្រទេសថៃ និងបាន
ជាប់ចំណាត់ថ្នាក់ក្នុង Top 10 ។ Jenna Talackova ថ្លែងថា បើទោះជាកើតមកជាមនុស្សប្រុស
ពីកំណើត ប៉ុន្ដែនាងតែងមានអារម្មណ៍ថា ខ្លួនជាមនុស្សស្រីតាំងតែកាលពីមានអាយុ ៤ឆ្នាំ។

ទោះជាបានជម្រុះនាងចេញពីជុំផ្ដាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញា Miss Universe Canada
ប៉ុន្ដែក្រុមមេប្រយោគនិយាយថា ពួកគេនៅតែផ្ដល់ការគោរព និងមនោសញ្ចេតនាល្អប្រសើរ
ចំពោះ Jenna Talackova ។

នារីជាច្រើនប្រាកដជាមានការច្រណែនចំពោះសម្រស់របស់ Jenna Talackova។ សូមស្វែង
យល់ពីសម្រស់របស់ស្រីស្អាតកែភេទរូបនេះ ដូចខាងក្រោម ៖


ដោយ ៖ សូរីយ៉ា
ប្រភព ៖ people